​៨​ខែ​ដើមឆ្នាំ​២០១៤​ទំនិញ​នាំចេញ នាំចូល​តាម​ច្រក​កំពង់ផែ​ស្វយ័ត​ ​ក្រុងព្រះសីហនុ កើនឡើង ១២.៦៤%

0

​ខេត្ត​ព្រះសីហនុ ​ ​ ​,​ឯកឧត្តម ម៉ា ស៊ុនហួត អគ្គនាយករង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​រយៈពេល ០៨​ខែ ដើមឆ្នាំ​២០១៤ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ចំនួន ២.៣២៦.៧៣៧​តោន បើ​ប្រៀបធៀប​រយះពេល ០៨​ខែ​ឆ្នាំ​២០១៣ មានការ​កើនឡើង​ចំនួន ១២.៦៤% ក្នុងនោះ​ប្រេង ១.៦២៤.៨០៩​តោន កើនឡើង​១៦.២០%. ទំនិញ​ជា​កុងតឺន័រ​១.៤០៦.២៨៦​កើន​១៨.៨៩% និង​ទំនិញ​ទូទៅ​មាន​ចំនួន ២១៨.៥២៣​តោន មានការ​កើន​១.៤៣% ទំនិញ​ជា​ប្រេង ៧០១.៩២៧​តោន កើន ៥.២០% ។20140522_084218

ការនាំចេញ​អង្ករ​មានការ​ថយចុះ ១០.០៤% ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​នាំ​អង្គរ​ចេ​ញា​បាន​ចំនួន ១៩៥​ពាន់​តោន និង​០៨​ខែ ឆ្នាំ​២០១៤ កម្ពុជា​នាំចេញ​អង្ករ​បាន ១៧៥​ពាន់​តោន ការថយចុះ​ដោយសារតែ​ការបញ្ជាទិញ​ពី​ប្រទេស​ខាងក្រៅ និង​មាន​ប្រទេស​ផលិត​អង្គរ​កំពុងមាន​ការប្រកួត​ប្រជែង​ជាមួយ​កម្ពុជា មានដូចជា វៀតណាម ថៃ និង​ភូមា ។IMG-20140603-WA0002
​ឯកឧត្តម​អគ្គនាយករង​បាន​ឲ្យ​ដឹង​បន្តទៀតថា ទំនិញ​នាំចូល​មកកាន់​កម្ពុជា​ភាគច្រើន​មានដូចជា​ដែក ស៊ីម៉ងត៍ ធ្យូងថ្ម និង​ផលិតផល​វត្ថុធាតុដើម​បំរើ​ឪ្យ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ រោងចក្រ​ដេរ​ស្បែកជើង និង​កសិកម្ម ការនាំ​ចូល​នូវ​វត្ថុធាតុដើម​ភាគច្រើន​មានដូចជា និង​ទំនិញ​នាំចូល​ជា​សម្ភារ​ផ្សេងៗ​មាន ៣៧.៥៧៤​តោន គ្រឿងចក្រ​មាន ២៨.១៨៧​តោន លោហធាតុ​មាន ១៦.១២៨​តោន ធ្យូងថ្ម​មាន ៦២.០៣១​តោន និង​ប្រេង​មាន ៧០១.៩២៧​តោន ។ កុងតឺន័រ​ឆ្លងកាត់ (​ធី​អ៊ី​យូ​) មានការ​កើនឡើង ១៤.៤៦% ។ នាវា​ចូល​ចត​ចំនួន ៧៤៤​គ្រឿង កើនឡើង ១០% និង​នាវា​ទេសចរណ៍​ចូល​ចត​ចំនួន ១៧ លើក​ប្រហាក់ប្រហែល​ឆ្នាំ​២០១៣ ។​20141003_105825
​ឯកឧត្តម ម៉ា ស៊ុនហួត ថ្លែងថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានធ្វើកា​អភិវឌ្ឍ​ន៌​ជា​បន្ត បន្ទាប់ ពិសេស​ចំណត​ផែ​ពហុ​បំណង​នៅ​ដំណាច់ឆ្នាំ​២០១៤​នេះ ទី​១ ស្ថានីយ​ផែ​សំរាប់​ទំនិញ​រាយ មាន​ប្រវែង ៣៣០​ម៉ែត្រ មាន​ជំ​រ៉ៅ​ទឹក ១៣.៥០​ម៉ែត្រ នាវា​អាច​ផ្ទុកទំនិញ​រហូតដល់ ៥០.០០០​តោន និង​ទីលាន​ស្តុក​ទំនិញ​រាយ ២៧.៩០០​ម៉ែត្រការ៉េ ទី​២ ស្ថានីយ​ផែ​សំរាប់​មូលដ្ឋាន​ភស្តុភារ​រុករក​ប្រេង ប្រវែង ២០០​ម៉ែត្រ ជំរៅ​ទឹក ៧.៥០​ម៉ែត្រ ទីលាន​ជា​មូលដ្ឋាន​ភស្តុភារ20140522_084211

២៦.៩០០​ម៉ែត្រការ៉េ ហើយ​គម្រោង​នេះ ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ៨០​លាន​ដុល្លា​អាមេរិក និង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៤ និង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៧ ដែលជា​ថវិការ​កម្ចីរ​បស់​រាជរដ្ឋាភិបាល​ជ​ប៉ុន ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ ពង្រឹង​ទីផ្សារ​នាំ​អង្ករ​ចេញ​ឪ្យ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥ និង​សេវា​ភស្តុភារ​ដល់​ការរុករក​ប្រេង​នៅក្នុង​ដែនសមុទ្រ​ក៌​ដូចជា​ការកើនឡើង​នូវ​បរិមាណ​វិនិយោគ​គិ​ន​នៅ​កម្ពុជា ក ស ស ត្រូវមាន​ភាព​ផ្លាស់ប្តូរ​ជានិច្ច និង​កំពុង​មមាញឹក​ក្នុងការ​បំរើសេវា​លើកដាក់​ទំនិញ ទាំង​ទំនិញ​នាំ​រាយ និង​ទំនិញ​ជា​កុងតឺន័រ ដើម្បី​ឪ្យ​មាន​ភាពងាយស្រួល​ក្នុងការ​លើកដាក់​ទំនិញ​មាន​ភាពខុសៗ​គ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ពី​គ្រប់​មជ្ឈដ្ឋាន​ក៌​ដូចជា​ទីផ្សារ​ពិភពលោក​ផងដែរ ។20140522_084218
​ក្រៅពី​នាំចេញ នាំចូល​ទំនិញ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​មាន​តំបន់ សេដ្ឋកិច្ច​ពិសេស​មួយកន្លែង ដែលមាន​អ្នកវិនិយោគ​ជប៉ុន​ចំនួន​០៣ បានធ្វើ​រោងចក្រ​មានដូចជា រោងចក្រ ក្រដាសកាតុង (​ធ្វើ​សំបង​កេស​វេច​ខ្ចប់​នានា​) រោងចក្រ​គ្រឿងសំអាង និង​រោងចក្រ​អង្គុបកណ្តុរ ហើយ​រាល់​ផលិតផល​មួយចំនួន​បំរើ​ឪ្យ​ការងារ​ក្នុងស្រុក និង​មួយចំនួនទៀត​ត្រូវបានធ្វើ​ការនាំ ចេញទៅ​ក្រៅប្រទេស ៕IMG-20140603-WA0001