​ដាក់​របាំង​ព្រួល​កាត់​ដៃ​ស្ទឹង​សិរីសោភ័ណ​ដើម្បី​បង្កើត​នេសាទ​ខុសច្បាប់​ត្រូវបាន​កំលាំង​ជលផល​បង្ក្រាប​

0

​ខេត្តបន្ទាយមានជ័យ​ ,​ជនល្មើស​នេសាទ​ខុសច្បាប់​បាន​យក​របាំង​ព្រួល​ដាក់​កាត់​តាម​ដៃ​ស្ទឹង​សិរីសោភ័ណ​យក​ត្រី​ខុសច្បាប់​ត្រូវបាន​មន្ត្រីជលផល​ក្រុង​សិរីសោភ័ណ​ចុះ​ធ្វើការ​បង្ក្រាប​ដើម្បី​យកទៅ​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​ការចុះ​បង្ក្រាប​របាំង​ព្រួល​ដាក់​កាត់​តាម​ដៃ​ស្ទឹង​ខុសច្បាប់​នោះ​កាលពី​ថ្ងៃទី​១​ខែតុលា​២០១៤​នៅ​ចំណុច​ខាងត្បូង​ទំ​បន់​តា​កុ​ច​ស្ថិតនៅ​ក្នុងភូមិ​ដីឡូត៍​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។image (2)

លោក សេង ធូ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​សិរីសោភ័ណ​បាន​ប្រាប់ថា​ក្រោយពេល​ទទួល​ព័​ត៌​ពី​ប្រជាពលរដ្ឋ​បានដឹងថា​មាន​គេ​លួច​ដាក់​របាំង​ព្រួល​ដាក់​កាត់​ដៃ​ស្ទឹង​សិរីសោភ័ណ​ដើម្បី​ដាក់​យក​ត្រី​យ៉ាង​អាណាធិបតេយ្យ​នោះ​មន្ត្រីសង្កាត់​រដ្ឋបាល​ជល​ផល​សិរីសោភ័ណ​បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​។image (3)

លោក​បាន​បន្តថា​ក្រោយ​ពេលដែល​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​រឹបអូស​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​មាន​ព្រួល​ចំនួន​១៦​ដុំ​ស្មើរ​៧៥​ម៉េ​ត្រលប​ចំនួន​៦៩​លប​និង​ស្បៃ​មុង​ប្រវែង​២០០​ម៉ែត្រ​។​វត្ថុតាង​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​ត្រូវបាន​យកមក​រក្សា​ទុន​សង្កាត់រដ្ឋបាល​ជលផល​សិរីសោភ័ណ​ដើម្បី​ក​រៀបចំ​ឯកសារ​ប្រគល់ជូន​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​image
​លោក សេង ធូ បាន​បញ្ជាក់ថា​ចំពោះ​បទល្មើស​នេសាទ​ខុសច្បាប់​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បើ​ចង់​នេសាទ​ត្រី​ត្រូវ​នេសាទ​ដោយ​ស្របច្បាប់​បើ​ល្មើស​និង​ច្បាប់​វិញ​នោះ​មន្ត្រីជលផល​ត្រូវតែ​ចាប់​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ណា​ល្មើស​និង​ច្បាប់​ជា​ទ្រង់ទ្រាយ​ធំ​ត្រូវ​បញ្ជូនទៅ​តុលាការ​ដាក់ទោស​៕image (1)