កំពង់ឆ្នាំង៖ មន្ត្រីអនុរក្សពន្ឋនាការម្នាក់ត្រូវបាន មន្ត្រីនគរបាលព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគោបាលខេត្តកំពង់ឆ្នាំងធ្វើការនាំខ្លួទៅសាកសួរ កាលពីរសៀលថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ ពីបានសង្ស័យថា បានសមគំនិតធ្វើអោយទណ្ឌិតម្នាក់អារចម្រឹងបង្អួចដែក២ដើមក្នុបន្ទប់ឃុំឃាំង រត់រួច ចេញពីពន្ឋនាគារកាលពីរំលងអាធ្រាតុ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ។
ពុំមានមន្ត្រីណាបានអះអាងពីការដែលនាំមន្ត្រីអនុរក្សរូបនោះទៅសាកសួរអំពីរឿងអ្វីនោះទេ តែមានមន្ត្រីនគរបាលខេត្តមួយរូបបានបញ្ចាក់អោយដឹងថាៈ គឺមន្ត្រីពន្ឋនាគាររូបនោះ ត្រូវបានអ្នកទោស ម្នាក់ឆ្លើយដាក់ថាៈបានពាក់ពន្ឋ័ទៅនឹងអោយទណ្ឌិតមានទោស៥ឆ្នាំម្នាក់រត់រួច ។
ប្រភពដដែលសុំមិនអោយបញ្ចេញឈ្មោះបានបញ្ជាក់អោយដឹងថា ៖មន្ត្រីពន្ឋនាគាររូបនោះមាន ឈ្មោះ ទេព ចន្ទ័មករា អាយុ២៩ឆ្នាំ ជាមន្ត្រីផ្នែកអនុរក្សពន្ឋនាគារជាអ្នកត្រួតពិនិត្យអាគារ ។ មន្ត្រីអនុរក្សរូបនោះ ត្រូវបានជាប់សង្ស័យថាៈ បានសមគំនិតអោយមានផ្លែរណាអារដែកចូលក្នុងអាគារពន្ឋនាគារ ដែលឃុំឃាំងទណ្ឌិត ឈ្មោះអៀ តាល់ អាយុ៣០ឆ្នាំជាទណ្ឌិតមានទោស៥ឆ្នាំពីបទលួចមានអំពើហឹង្សា។
ក្រៅពីផ្លែរណាអាដែក នៅមានឧបករណ៏ផ្សេងទៀត ដែលជាមធ្យោបាយនាំអោយទណ្ឌិតនោះ រត់រួច មានដូចជា ក្រមាចំនួន៧ ឬស្សីពីងពុងមួយដើមប្រវែងជាង២ម៉ែត្រ និងធុងស្ពេត្រូចំនួនមួយ ដែលឧបករណ៍ទាំងនេះមិនមានស្ថិតក្នុងអាគារឃុំខ្លួននោះទេ តែបែរជាមាន ហើយត្រូវបានទណ្ឌិតធ្វើជាឧបករណ៍សម្រាប់រត់គេចខ្លួនរួច ។
តាមប្រភពដែលជិតស្និតនឹងមន្ត្រីនគរបាលព្រហ្មទណ្ឌ័កំរិតស្រាលរបស់ស្នងការនគរបាលខេត្ត
អោយថាៈ មន្ត្រីអនុរក្សពន្ឋនាគារឈ្មោះ ទេព ចន្ទ័មករា រូបនោះ ត្រូវបានទណ្ឌិតម្នាក់ដែលមានទោស២៣ឆ្នាំ ពីបទប្លន់ និងជាប្រធានគ្រប់គ្រងអាគារឃុំឃាំង បេ១ ដែលជាអាគារឃុំខ្លួនរបស់ទណ្ឌិត អៀ តាល់ បានផ្តល់ចម្លើយជាលាយលក្ខ័អក្សរដោយសរសេរផ្ទាល់ដៃជូនមន្ត្រីនគរបាល ព្រហ្មទណ្ឌ័កំរិស្រាលថាៈកាល ពីថ្ងៃទី០២ និងទី០៤ ខែកញ្ញា ឆ្នាំ១០១៤ រូបគេបានឃើញឈ្មោះ ទេព ចន្ទ័មករា ជាមន្ត្រីអនុរក្សពន្ឋនាគារ បានយកផ្លែរណាអាដែកទៅអោយទណ្ឌិតឈ្មោះ អៀ តាល់ និងបានដឹងទៀតថា មិត្តភក្រ័ ទណ្ឌិតឈ្មោះ អៀ តាល់ បានផ្តល់លុយកាក់អោយឈ្មោះ អៀ តាល់ តាមរយៈមន្ត្រីពន្ឋនាគារឈ្មោះ ទេព ចន្ទ័មករា ។
ទោះបីក្រោយការសាកសួររួចហើយ គ្មានប្រភពណាផ្តល់ចម្លើយរបស់មន្ត្រីអនុរក្សពន្ឋនាគារ ឈ្មោះ ទេព ចន្ទ័មករា នោះក៏ពិតមែន តែមន្ត្រីពន្ឋនាគាររូបនោះ មិនត្រូវបានអនុញ្ញាតិអោយត្រឡប់ទៅ វិញទេ ដោយត្រូវបានដាក់ក្នុងបន្ទប់ឃាត់ខ្លួន និងដោះសម្លៀកបំពាក់មន្ត្រីអនុរក្សពន្ឋនាគារចេញចេញដូច អ្នកជាប់ចោទដ៏ទៃទៀតដែរ ដែលករណីនេះត្រូវបានមន្ត្រីនគរបាលខេត្តប្រាប់ថាៈ គឺធ្វើតាមបញ្ជារ លោក ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត ។
អ្នកខេត្តកំពង់ឆ្នាំរង់ឮចាំមើលថាៈតើវាសនាមន្ត្រីពន្ឋនាគាររូបនោះនឹងទៅជាយ៉ាងណា ហើយបើ មានទោសដូចការចោទប្រកាន់មែន នេះជាលើកទៅមួយហើយដែលមន្ត្រីអនុរក្ស័ពន្ឋនាគារខេត្ត មានទោស ក្នុងការសមគំនិតអោយទណ្ឌិតអោយគេរត់រួចពីក្នុងពន្ធនាគារខេត្ត។
លោក ទេព ចន្ទ័មករា ដែលរងការចោទប្រកាន់ខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាច សុំការបំភ្លឺពីការចោទប្រកាន់នេះបានឡើយ ព្រោះគេមិនអនុញ្ញាតិអោយចូលជួបឡើយ៕