កំពង់ចាម : ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ បាន អញ្ជើញចុះពិនិត្យ ទីតាំងត្រៀម
រៀបចំពិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងពិធីឆ្លងមហាចេតិយ របស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀត ផងដែរ ។
សូមជម្រាបដែរថា ដើម្បី ឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រុមគ្រួសារ និងសាច់ញ្ញាតិ បានមូលមតិគ្នាជាឯកឆន្ទ រៀបចំពិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងពិធីឆ្លងមហាចេតិយ របស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅរសៀលនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាមួយនោះ សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដោយថ្នាក់ដឹកនាំកំពូលៗ ក្នុងជួររដ្ឋាភិបាល ក៏នឹងអញ្ជើញចូលរួម ក្នុងកម្មវិធីបុណ្យខាងលើនោះ ផងដែរ ៕





































