សមត្ថកិច្ច​ចាប់​អ្នក​ចែកចាយ​២​នាក់​នៅពេល​អ្នកប្រើប្រាស់​ថ្នាំញៀន​៣​នាក់​ឆ្លើយ​ដាក់​

0

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ស្រុក​កំពង់​ត្រ​ឡា ច​ចាប់ខ្លួនបាន​នៅក្នុង​លំនៅដ្ឋាន នៅពេលដែល​អ្នកប្រើប្រាស់​ថ្នាំញៀន​៣​នាក់ ដែរ​សមត្ថកិច្ច​ចាប់ខ្លួនបាន​​ឆ្លើយថា ពួកគេ​ជា​អ្នកលក់​ថ្នាំញៀន​អោយ​ ការបង្ក្រាប​អ្នក​ចែកចាយ​ថ្នាំ​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​
​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៤ ។​DSC06646
​ ​លោក ហ៊ុន វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖​ក្រោយពី​ចាប់បាន មនុស្ស​ប្រុស​៣​នាក់​កំពុង​ប្រើប្រាស់​ថ្នាំញៀន និង​វត្ថុតាង​កាលពី​យប់​ថ្ងៃទី​០១ ខែតុលា យកមក​សួរ​ច​ម្លើ យមក ពួកគេ​បាន​សារភាពថា គេ​បាន​ទិញ​ថ្នាំញៀន​ទាំងនោះ​ពី​ឈ្មោះ ឡៃ ឡុំ អាយុ​២៩​ឆ្នាំ ភេទ​ប្រុស រស់នៅក្នុង​ភូមិ​ស្វាយ​ក្រោម ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​និង​ឈ្មោះ ដាំ សូរិយា អាយុ​៣២​ឆ្នាំ ភេទ​ស្រី​​រស់នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ក្នុងតម្លៃ​១​កញ្ចប់​តូច​៦​ម៉ឺន​រៀល​។​បន្ទាប់មក​អ្នក​ចែក​​ចាយ​ថ្នាំញៀន​ទាំ​២​នាក់​នោះ​ក៏​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​នៅក្នុង​លំនៅដ្ឋាន​ពួកគេ​តែម្តង ។​

​ចំណែក​យុវជន​សង្ស័យ​ទាំង​៣​នាក់​ដែលជា​អ្នកប្រើប្រាស់​ថ្នាំញៀន​ដែល​បាន​ចាប់ខ្លួន​នោះ​មាន​៖ ១.​ឈ្មោះ សុខ កុ សល ហៅ​ក្លូ អាយុ​២១ ឆ្នាំ ២,​ឈ្មោះ អេង ម៉ាប់ អាយុ​២៥​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​សែ​ប ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច និង​៣,​ឈ្មោះ យ៉​ក ឡា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​សូវ​ង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។​​

​ជនសង្ស័យ​រូបនោះ ទាំង​៥​នាក់ រួមជាមួយ​វត្ថុតាង ប្រដាប់​ប្រើប្រាស់​ថ្នាំញៀន និង​ថ្នាំញៀន​មួយ​​កញ្ចប់ ព្រមទាំង​ម៉ូតូ​ជាម​ធ្យោ​យ​ធ្វើដំណើរ​ចំនួន​៤​គ្រឿង គឺ​៖១.​ម៉ា​កនិច​ពណ៌​លឿង ពាក់​ស្លាក​លេខ​កំពង់​​ចាម​1I-0794 ២.​ម៉ាក​ស្កុប​ពី​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​កណ្តាល 1Q-4120 ៣.​ម៉ាក​ហុងដា​ឌ្រី​ពណ៌​ខ្មៅ​០៥​ពាក់​ស្លាក​លេខ​ពោធិសាត់ 1A-8514 ៤.​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AG-3321 ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក កំពង់ត្រឡាច​កសាង សំណុំរឿង​បញ្ជូនមក​ស្នង​ដ្ឋា​ន​ការ​នគរ បាល ខេត្តកំពង់ឆ្នាំង​។22
​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា​នេះ សមត្ថកិច្ច​ការិយាល័យ​គ្រឿងញៀន​ខេត្ត បាន​កសាង​សំណុំរឿង បន្ថែម​តាម​និតិ​វិធី បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ បន្ត តាម​និតិ​វិធី​តុលាការ ៕33