ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាទៅចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តស្រះក្នុង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

0

កំពង់ធំ÷នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការ ងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង  ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជា មួយអាជ្ញាធរដែនដី ឃុំ ភូមិ បាននាំយកថវិកានិងទេយ្យទានទៅប្រគេនព្រះសង្ឍក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ឆ្លងក្លោងទ្វារ ផ្លូវថ្នល់ នៅក្នុងទីអារាមវត្តស្រះក្នុង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រ សាសន៍ថាកងទ័ពជាកូនចៅរបស់ប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន និងរួមចំណែកជាមួយព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ ដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ សម្រាប់ទុកជាប្រយោជន៍គោរពបូជារបស់ព្រះសង្ឃនិងពុទ្ធបរិស័ទ និងសូមអំពាវនាវដល់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែន ឲ្យនៅគង់វង្សជារៀងរហូត និងត្រូវត្រៀមខ្លួនបំពេញភារកិច្ចជាពលរដ្ឋល្អ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣  ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡេីយ ។

លោកសូត្រ អ៊ុល មេឃុំបន្ទាយស្ទោង តំណាងឱ្យព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មាធិការអាចារ្យវត្ត  ស្រះក្នុង បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហ ការី ដែលតែងតែបានផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងបានចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ជួយកសាង សមិទ្ធផលនានានៅក្នុងទីអារាមនេះ និងបានជួយឧបត្ថម្ភ ដោះស្រាយនូវរាល់ការលំបាកផ្សេងៗ របស់ព្រះសង្ឃ ទាំងចង្ហាន់ប្រចាំថ្ងៃ និងគ្រឿងបរិក្ខារពេទ្យក្នុងពេលដែលប្រទេសជាតិរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ -១៩ ជាសកលនាពេលកន្លងមក និងសូមជូនពរក្រុមការ ងារទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានប្រគេនទេយ្យទាន និងថវិកាមួយចំនួន ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ឆ្លងក្លោងទ្វារ ផ្លូវថ្នល់  ក្នុងទីអារាមវត្តស្រះក្នុង នាពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទ្ឋ គោរពបូជាក្នុងវិស័យព្រះពុទ្ធសាសនានាតទៅមុខទៀតផងដែរ៕