ខេត្តពោធិសាត់ ,ឱប្បហែតុចរាចរណ៍ដ៍សំណាងមួយបានកើតឡើងលើផ្លូវជាតិលេខ៥ត្រង់ចន្លោះគីឡូមែ៉ត ១៦៤.១៦៥ កាលពីវេលាមោ៉ង ១០ និង ៣១នាទីព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៤ ស្ថិតក្នុងភួមិក្រាំងធំ ឃុំអូសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិសាត់ ។ ដោយជនរងគ្រោះក្នុងរថយន្តទាំងពីនាក់នោះពុំមានគ្រោះថ្នាក់ឡើយខណះដែលឡើងជែងរថយន្តស្របទិស ជួបឱប្បស័ក្គ មានរថយន្តមកពីមុខដែរ ក៍ជាន់ហ្ខ្រាំងមួយទំហឹង ក្រឡាប់ផ្ងាជើងឡើងលើកណ្ដាលថ្នល់ កុំអីនិងក្រឡាប់ថែមធ្លាក់ចេញពីផ្លូវចូលក្នងទឹកអាចមានមនុស្សស្លាប់និងរបួសមិនខាន តែបានរថយន្តច្រាស់ទិសនោះបន្ថយល្បឿនជួយទប់ទាន់។
លោក លឹម សឹម នាយប៉ុស្ត៍នគរបាលឃុំអូសណ្ដាន់បានឱ្យដឹងថា បើតាមសាក្សីឃើញហែតុការណ៍កើត គឺរថយន្តនោះប្រកាមរីពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2k 74.16 ជិះគ្នាពីនាក់ ។ បានធ្វើចរារណ៍ពីកើតទៅលិចលើផ្លូវជាតិលេខ៥ ក៍ស្រាប់តែមកដល់ចំនុចខាងលើនៃចន្លោះគីឡូមែ៉ត ១៦៤.១៦៥ ក៍បានឡើងជែងរថយន្តស្របទឹស ។ តែអ្នកបើកបរនោះមិនបានមើលរថយន្តមា៉កសឺដេសមកបញ្ច្រាស់ទឹសដែរ ក៍អកសឺហើយជានហ្វ្រាំងរថយន្តមួយទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងាជើងឡើងលើ បំរ៉ុងក្រឡាប់ធ្លាក់ចេញពីផ្លូវចូលទៅទឹកក្បែរនោះតែ សំណាងល្អក៍រថយន្តមា៉កសឺដេសនោះមកដល់ល្មមល្បឿនយឺតក៍បោកទប់ជាប់ តែម្ដង។
លោក លឹម សឹម បន្តថាមនុស្សទាំងពីអ្នកក្នុងរថយន្តនោះសំណាងណាស់ពុំមានរងរបួសគ្រោះថ្នាក់អ្វីឡើយ។ ហើយសម្រួសជាមួយម្ចាស់រថយន្តមា៉កសឺដេសនៅសំណង់ខ្លះថ្លៃប៉ះពាស់ ហើយយករថយន្តមោះចេញពីផ្លូវទៅជួលជុលប្រើប្រាស់ទៀតទៅ ដោយម្ចាស់រថយន្តនេះព្យាយាមមិនប្រាប់ពីអត្តសញ្ញាណឡើយ ព្រោះគេប្រាប់ថាមិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។ លាន គ្រនត្រីឆ្លាមពណ៌សដ៏អស្ចារ្យចាប់បាននៅលើម៉ាស៊ីនថត
ត្រីឆ្លាមពណ៌សដ៏ធំបានប្រយុទ្ធប្រឆាំងគ្នាជាញឹកញាប់។