ស្ទឹងត្រែង៖កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានននគរបាលខេត្តដឹកនាំផ្ទាល់ដោយលោកជា ពេជ្យព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទីសាធារណៈ ក្នុងពិធីប្រគុំតន្ត្រីសប្បុរសធមិ៍ បរិវេណមន្ទីរវប្បធមិ៍ និងបានឃាត់ខ្លួនមនុស្សប្រុស ស្រី៤នាក់រួមនិងវត្ថុតាង បំរើឱ្យការលេងល្បែងខុសច្បាប់មួយចំនួន បញ្ជូនទៅតុលាការ។
មនុស្ស៤នាក់ពាក់ព័ន្ធនិងការលេងអាប៉ោងនៅទីសាធារណៈ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាមោ់ង១៩និង៣០នាទីយប់ថ្ងៃទី០២ខែតុលាឆ្នាំ២០១៤នៅត្រង់ចំនុចមុខមន្ទីរវប្បធមិ៍ ស្ថិក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង។
លោកវរសេនីយ៍ទោហម ប៊ុនធែលស្នងការរងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តបានអោយដឹងថា៖ជនសង្ស័យ៤នាក់លេងអាប៉ោង ដែលសមត្ថកិច្ចឃាត់ ១មានឈ្មោះជូ ឡាយងី ភេទប្រុស អាយុ៥៤ឆ្នាំទីលំនៅភូមិចំបក់ ឃុំថ្មពេជ្យ ខេត្តត្បូងឃ្មុំ២ឈ្មោះស្រ៊ីម ភឿនភេទប្រុស អាយុ២៩ឆ្នាំមានទិលំនៅភូមិឡឥដ្ឋសង្កាត់បឹងកុក ក្រុងកំពុងចាម ៣ឈ្មោះសន សាយភេទប្រុស អាយុ៥៤ឆ្នាំមានទីលំនៅភូមិថ្មពេជ្យ ឃុំថ្មពេជ្យខេត្តត្បូងឃុំ ៤ឈ្មោះអូន លក្ខណាភេទស្រី អាយុ៤៥ឆ្នាំមានទីលំនៅភូមិបុសខ្នរ ឃុំបុសខ្នរ ស្រុចំការលើ ខេត្តកំពុងចាម។
លោកស្នងការរងបានបន្តថានៅយប់ថ្ងៃឃាត់ខ្លួនជនសង្ស័យបួននាក់ខាងលើនោះ គឺនៅក្នុងពិធីប្រគុំតន្ត្រីសប្បុរសធមិ៍ ក្នុងបរិវេណមន្ទីរវប្បធមិ៍ ក្រុមអ្នកលេងល្បែងទាំងបួននាក់ បានយកអាប៉ោងមកលេងក្នុងពិធីនោះ បង្កភាពអនាធិតេយ្យ ទើបកំលាំងជំនាញធ្វើការចុះឃាត់ខ្លួន ជនសង្ស័យទាំងបួននាក់ រួមនិងវត្ថុតាងមេអាប៉ោងចំនួន២ ចានបាញ់អាប៉ោងចំនួន២ផ្តិលគ្រប១ លុយខ្មែរ២៩ម៉ឺនរៀល អាគុយនិងអំពូលភ្លើង២ហាន់តោ២ កៅស៊ូក្រាលអង្គុយ១ មេដែកឆក់ញីឈ្មើលសរាប់បញ្ជាមេអាប៉ោងចំនួន១និងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។
ក្រោមចម្លើយសារភាពរបស់ជនសង្ស័យទាំង៤នាក់ ថាពួកខ្លួនបានមកពីខេត្តត្បូងឃុំ មកកាន់ខេត្តស្ទឹងត្រែង គោលបំណងធ្វើមេបាញ់អាប៉ោង។ហើយនៅខណកំពុងលេង ក្នុងពិធីប្រគុំតន្ត្រីសប្បុរសធមិ៍នោះ ក៏ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។
នៅរសៀលថ្ងៃទី០៣តុលានេះជនសង្ស័យប្រុសស្រី៤នាក់រួមនិងវត្ថុតាងខាងលើដែលសមត្ថកិច្ចដកហូតបានក្នុងវង់ល្បែង ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕