លោកស្រី លាង ឆេងលីម ទទួលបាន អំណោយសង្គ្រោះបឋម ពីរអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ!

0

ខេត្តព្រះវិហារ៖ លោកហែម ថុន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត និងលោក មូល ម៉ាប់ មេឃុំកន្ទួត ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាស្រុក និងអំណោយកាកបាទក្រហមកម្ពុជាឃុំ រួមនឹងអំណោយមនុស្សធម៌ ក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទួត ចែកជូនដល់លោកស្រី លាង ឆេងលីម ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ សុខ សែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីផ្ទុះរបស់គាត់ត្រូវបានអគ្គិភ័យឆេះ កាលពីវេលាម៉ោង ១១.៤០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ។

លោកមូល ម៉ាប់ មេឃុំកន្ទួត បានលើកឡើងថា ការនាំយកអំណោយមកនាពេលនេះ ទោះបីជាវាមានតិចតួចមែន ប៉ុន្តែក្នុងគោលបំណងចូលរួមរំលែកទុក្ខកង្វល់ជាមួយលោកស្រី។ ម្យ៉ាងទៀត ក៏ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាប្រចាំថ្ងៃ ដល់ការលំបាករបស់គាត់បានមួយរយះពេលខ្លីផងដែរ។ ជាមួយគ្នានោះ លោកមេឃុំកន្ទួត ក៏បានចូលរួមសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍ ដែលកើតឡើង បានធ្វើឲ្យខូចខាតផ្ទះ និងសំភារៈយ៉ាងច្រើន ដោយសារអគ្គីភ័យខាងលើនេះ ។

លោកថា អំណោយដែលដឹកនាំយកមកប្រគល់ជូនដល់ដៃលោកស្រី លាង ឆេងលីម រួមមាន៖ អង្គ ចំនួន ៥បេ, មី ៣កេះ, ទឹកត្រី ២យួរ, ទឹកស៊ីអុីវ ៣យួរ, ត្រី ខ ១យួរ, ទឹកបរិសុទ្ធវីតាល់ ១កេះ, តង់ ១, ឃីត ១កញ្ចប់, មានភួយ ១, មុង ១, ក្រម៉ា ១, សារ៉ុង ១, និងថវិកា ២០ម៉ឺនរៀល ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១១.៤០នាទីយប់ថ្ងៃទី៥ ឧសភា ២០២៣ មានករណីអគ្គីភ័យមួយបានកើតឡើង ធ្វើឲ្យផ្ទះលក់ដូរ ប្រជាពលរដ្ឋចំនួនមួយខ្នង មានទំហំ ទទឹង ១០ម៉ែត្រ × ១៦ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ ប្រកដែកស័ង្កសី និងសំភារៈមួយចំនួនរួមមាន៖ ខោអាវ, ស្បែកជើង, និងសំភារៈសំអាង ឆេះខ្ទិចអស់ទាំងស្រុង ដោយពុំទាន់ដឹងមូលហេតុ សរុបជាទឹកប្រាក់ ចំនួន ១៥០០០ដុល្លាសហរដ្ឋអាមេរិក ៕