ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ ស្ពានយោល”យាយអួនកៀនស្រែ”ប្រវែង១៦៣,៥ម៉ែត្រនិងផ្លូវបេតុងប្រវែង៣០០ម៉ែត្រ ឆ្លងស្ទឹងស្រែងដែលភ្ជាប់រវាងភូមិមុខឈ្នាងឃុំស្ពានស្រែងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យនិងភូមិកៀនស្រែឃុំត្រាំសសរស្រុកស្រីស្នំខេត្តសៀមរាបព្រមទាំងសមិទ្ធផលនានាតម្លៃ១០២.៧៥០ដុល្លាសរអា បានរៀបចំពិធីសម្ពោធបើកអោយ
ប្រើប្រាស់ហើយកាលពីថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) រួមជាមួយលោកស្រីសួរ សុខឃីម ជាភរិយា អាជ្ញាធម៍មូដ្ឋាននិងពលរដ្ឋច្រើនកុះករចីលរួម
លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកបានឡើងថ្លែងស្វាគមន៍ក្នុងពិធីដែលមានអ្នកចូលរួមជាង៣០០នាក់នូវស្ថានភាពទូទៅនិងការអភិវឌ្ឍន៍ស្រុក។និងដោយឡែកចំពោះស្ពាននិងសមិទ្ធផលទាំងនេះផ្តួចផ្តួើម ឧបត្ថម្ភសាងសង់ដោយលោកស្រីហៀ អួន ជាម្តាយរបស់លោកបណ្ឌិត លោកបណ្ឌិតកៅ ថាច និងលោកស្រីព្រមទាំងការចូលរួមវិភាគទានពីសប្បុរសជននានា ។ស្ពាន នេះបានសងសាងពីថ្ងៃទី០២ខែមិថុនា ហើយរួចរាល់កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២២ ។
លោកបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) បានមាន ប្រសាសន៍ថា: ទោះជាលោក ម្តាយលោកបានឃ្លាតឆ្ងាយស្រុកកំណើតដែលនៅឆ្ងាយដាច់ស្រយាលនិងដ៏កំសត់ ក៏លោក ក្នុងនាមជាកូនចៅដែលរស់រានមានជីវិតដោយសាររណសិរ្សទេវតា លោក ម្តាយលោកមិនដែលភ្លេចសោះឡើយនូវទីផ្តល់កំណើត ហើយក៏មិនដែលខ្លាចគេដឹងឬខ្មាសអៀននឹងអតីតកាលដ៏អត្តខាត់នេះ។
ផ្ទុយទៅវិញ រឹតតែចង់អោយគេដឹង ហើយអាចទទួលស្គាល់ថា : ជាកូនចៅទេវតា ទោះបីជាលំបាកវេទនា អោយតែខិតខំព្យាយាមតស៊ូជំនះព្រហ្មលិខិតលើម៌ាគាដែលមានអ្នកដឹកនាំល្អ នោះនឹងមានជោគវាសនា អនាគតល្អមិនខាន ។
លោកមានប្រសាសន៍បន្តថា : ហេតុនេះបានជា ទាំងពិមុនមកលោក ម្តាយលោកនិងក្រុមគ្រួសារតែងតែមកលេងស្រុកកំណើតនិងញាតិមិត្ត។ហើយពេលនេះ បានតសាងស្ពាននេះ ក្នុងនាមជា”កូនទេវតា” ដើម្បីឧទ្ទិសដល់”បក្សទេវតា”(គណបក្សប្រជាជនកម្ពុជា) ។
ហេតុនេះបងប្អូនញាតិមិត្តនិងពលរដ្ឋទូទៅដែលឆ្លង បានដើរនិងទទួលផលប្រយោជន៍ពីស្ពាននេះ សូមអញ្ជើញាំគ្នាទៅបន្តបោះឆ្នោតអោយបក្សទេវតាគឺគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះអោយបានគ្រប់ៗគ្នា ។
ព្រោះថាបក្សទេវតា បានធ្វើពលិកម្មដ៏ធំធេងក្នុង ការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ការសង្គ្រោះជីវិតមនុស្សអោយផុតពីសេចក្តីស្លាប់ ។
បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដែលជាមរតកអាក្រក់អ្នកផ្សេងបានបង្កើតពីមុនមក បានថែរក្សា ការពារសន្តិភាពនិងបង្កើនការស្តារនិងអភិវឌ្ឍន៍សង្គមកិច្ចនិងសេដ្ឋកិច្ចជាតិ ពិសេសគឺជីវភាពនិងសុខទុក្ខបងប្អូ ប្រជាពលរដ្ឋ ។
លោកបណ្ឌិតកៅ ថាច បានបន្តថា : ស្ពានយោល”យាយអួនកៀនស្រែ”នេះ ផ្លូវបេតុ៣០០ម៉ែត្រភ្ជាប់សងខាងក្បាលស្ពាន ,បំពាក់សូឡា១០ដើម ,ស្លាកសញ្ញា, ផ្កាភ្ញី ក័ដូចជាសមិទ្ធផលនានាជាច្រើនទៀត ។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីសម្ពោធស្ពានយោលយាយអួន កៀនស្រែនេះ ក៏មានផ្តល់អំណោយជាសម្ភារ:មានក្រមា សារុង អាវចាក់ និងថវិកាដល់គ្រប់សមាសភាពអ្នកចូលរួមពិធីចំនួន៣០០នាក់ ផងដែរ៕





































