ខេត្តព្រះសីហនុបង្គន់អនាម័យមួយខ្នងស្មើនឹង ០៥បន្ទប់ ដែលជាការជួយឧបត្ថម្ភរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាសម្តេច ជា ស៊ីម ស្ថិតក្នុងសង្កាត់លេខ ២ ក្រុងព្រះសីហនុ ត្រូវបានដាក់សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក អ៊ឹង និបុណ្ណា អនុប្រធានអប់រំ យុវជន និង កីឡា ខេត្តព្រះសីហនុ ។![1.mpg_snapshot_00.39_[2014.10.03_11.17.02]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_00.39_2014.10.03_11.17.02.jpg?resize=420%2C336&ssl=1)
លោក ម៉ៃ ក្ខៃក្ខា (MIKE GUAIGUA) តំណាងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានអោយដឹងថា បង្គន់អនាម័យមួយខ្នងមាន ៥បន្ទប់ បំពាក់ដោយសំភារៈ និងស៊ីទែនទឹកចំណុះ ២០០០លីត្រ ចំនួន១ ចំណាយថវិការអស់ចំនួន ២ម៉ឺនដុល្លារអាមេរិក បានចាប់ផ្តើមសាងសង់កាលពីនៅថ្ងៃទី១៤ ខែ សីហា និង បញ្ចប់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ។ បង្គន់អនាម័យនេះសាងសង់ជាលើកទី១ ក្នុងបេសកម្មរយៈពេល ៦ខែ របស់ក្រុមវិស្វកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក N.M.C.B លេខ ៤ នៅក្នុងប្រទេសកម្ពុជា ។![1.mpg_snapshot_01.13_[2014.10.03_11.18.05]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_01.13_2014.10.03_11.18.05.jpg?resize=420%2C336&ssl=1)
លោក អ៊ឹង នីបុណ្ណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៏ថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិក និងកងវិស្វកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភសាងសង់នូវបង្គន់អនាម័យមួយខ្នង ស្មើនឹង ០៥បន្ទប់ក្នុងសាលាបឋមសិក្សាសម្តេចជា ស៊ីម ដែលបានដាក់សម្ពោធអោយប្រើប្រាស់ នៅពេលនេះគឺពិតជាមានអត្ថប្រយោជន៏ និងមានតម្លៃក្នុងការជួយថែរក្សាអនាម័យ និងថែទាំសុខមាលភាពដល់ក្មួយៗ សិស្សានុសិស្ស ក៏ដូចជាការកែលំអបរិស្ថានរបស់សាលាបឋមសិក្សាសម្តេច ជា ស៊ីម ផងដែរ ។![1.mpg_snapshot_01.35_[2014.10.03_11.18.30]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_01.35_2014.10.03_11.18.30.jpg?resize=420%2C336&ssl=1)
លោកក៏បានបន្តទៀតថា សមិទ្ឋិផលថ្មីនេះ គឺពិតជាមានលក្ខណៈរឹងមាំ ពិសេសដែលជាការចូលរួមវិភាគទានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៏វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្សអោយកាន់តែប្រសើរ ស្របតាមខ្លឹមសាររបស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយ និង ផែនការយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។![1.mpg_snapshot_03.02_[2014.10.03_11.19.40]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_03.02_2014.10.03_11.19.40.jpg?resize=420%2C336&ssl=1)
បន្ទាប់មកកគណៈអធិបតី ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងបានអញ្ជើញកាត់ខ្សែបូជានិមិត្តរូបដាក់អោយប្រើប្រាស់ជាផ្លូវការចាប់ពីនូវបន្ទន់អនាម័យប្រកបដោយបរិយាកាសរីរាយ ព្រមទាំងចែកជូននូវសម្ភារះសិក្សាដល់សិស្សានុសិស្សផងដែរ ៕ ![1.mpg_snapshot_03.20_[2014.10.03_11.20.13]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_03.20_2014.10.03_11.20.13.jpg?resize=420%2C336&ssl=1)



































![1.mpg_snapshot_02.40_[2014.10.03_11.19.19]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/10/1.mpg_snapshot_02.40_2014.10.03_11.19.19.jpg?resize=420%2C336&ssl=1)
