មាន់​ងាប់​និង​មាន់​រស់​ត្រូវបាន​គេ​ច្រក​ការុង​រាប់រយ​តោន​ឆ្លង​ចេញពី​ដី​ថៃ​មក​លក់​នៅ​កម្ពុជា

0

​ខេត្តបន្ទាយមានជ័យ​៖
​មាន់​ងាប់ និង​មាន់​រស់​ជាង​២០​តោន​ត្រូវបាន​គេ​ដឹកជញ្ជូន​ចេញពី​ថៃ នៅ​ពេលយប់​ឆ្លងកាត់​ច្រក​​របៀង​យកមក​លក់​ពេញ​លើ​ផ្ទៃ​ប្រទេស​ទុក​ចែកជូន​ប្រជាពលរដ្ឋ​ទទួលទាន​គ្មាន​ការព្រួយបារម្ភ​​ណ៏​ពី​មន្ត្រី​ជំនាញ​នោះទេ ឯ​ឈ្មួញ​នាំចូល​បទល្មើស​ទាំងនោះ​ត្រូវបាន​ឃុបឃិត​គ្នា​ជាមួយនិង​
​មន្ត្រីប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ប្រចាំ​ក្នុងស្រុក​សំពៅ​លូន ជាប់​និង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ស​ព្វ​ថ្ងៃនេះ ជា​អ្នក​ឃុបឃិត​ជាមួយនិង​ជនបង្ក​ខាងលើ​នោះ ។​
​សូមបញ្ជាក់ថា ក្នុងករណី​ដឹកជញ្ជូន​មាន់​ខូចគុណភាព​រាប់ពាន់​តោន ចេញពី​ប្រទេស​ថៃ​មក​DSCF1385-560x420
​កម្ពុជា​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​ប៉ុ​ស្តិ៏​គីឡូ​ម៉ែត​លេខ​៩ ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៩ ឃុំ​ជ្រៃ​​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ប្រឈម​ជាមួយនិង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយ មានជ័យ​ដែល​បទល្មើស​ខាងលើ​នោះ ត្រូវបាន​គេ​រាយ​កា​ណ៏​ថា ឈ្មួញ​និង​ប៉ូលិស​ឃុបឃិត​គ្នា​យកមក​​ចែកចាយ​តាម​បណ្តា​ខេត្ត មួយចំនួន​ដូចជា ខេត្តបន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង​​និង​នៅ​រាជធានី​ភ្នំពេញ ហើយ​ករណី​ខាងលើ​នោះ ក៏មាន​ជាប់​ពាក់​ពន្ធ​ជាមួយ​លោក​ផ្កាយ​៣​ម្នាក់​ផងដែរ តែ​គេ​មិនបាន​បង្ហើប​អោយដឹងថា លោក​ផ្កាយ​៣​នោះ​ជា​ទា​ហ៊ាន​រឺ​ប៉េអឹម និង​ជា​​ប៉ូលិស​នោះទេ ។​
​ប្រភព​ព័​ត៏​មាន​ពី​មហាជន​ដែល​នៅក្បែរនោះ បាន​បង្ហើប​អោយដឹងថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​​ឃើញ​រថយន្ត​យ៉ី​ឌុ​ក ព​ណ័​ស្លា​ទុំ គ្មាន​ស្លាក​លេខ​មក​ដឹកជញ្ជូន​មាន់ ងាប់​ច្រក​ការុង​ក្នុង​​មួយថ្ងៃៗ​មិន​លើសពី​២០​តោន​ឡើងទៅ​នោះទេ ហើយ​ក្នុងនោះ​ក៏មាន​មាន់​រស់​បង្កប់​ទៅ​ជួយ​​ផងដែរ ប្រភពពី​ពលរដ្ឋ​ដ៏​ដែល​បាន​បន្តទៀតថា ច្រករបៀង​ប៉ុ​ស្តិ៏​លេខ​៩​នោះ ជា​កម្ម​

សិទ្ធ​របស់​​ឈ្មោះ ខេង ស្រ៊ុន ស្ថិតក្នុង​អង្គ​ភាពវ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨១៧ ដែលមាន​មេ​វ​រះ​​ឈ្មោះ​ស្រី​សុខុន ជា​អ្នកទទួលខុសត្រូវ ប្រចាំ​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​តែម្តង ដោយ​​ឡែក លោក​ខេង ស្រ៊ុន​ជានា​យ​ប៉ុ​ស្តិ៏​គីឡូម៉ែត្រ​លេខ​៩ មិនបាន​លើក​ទូរស័ព្ទ​អ្នកយក​ព័​ត៏​មាន​
​របស់​យើង​ឡើយ បែរជា​លោក​អោយ​នាយរង​ប៉ុ​ស្តិ៏​ម្នាក់​ឈ្មោះ​អ៊ូង​ខុន ជា​អ្នក​លើក​ទូរស័ព្ទ​
​ជំនួស​លោក​ទៅវិញ ដោយ​លោក​ខុន​បាន​អះអាងថា រឿង​មាន់​ដែល​នាំចូល​រាល់ថ្ងៃនេះ​ជា​កម្ម​​សិទ្ធ​របស់លោក​ផ្កាយ​៣​ម្នាក់​នៅ​ភ្នំពេញ​តែ​មិនដឹងថា លោក​នោះ​ជា​ប៉ូលិស ប៉េអឹម រឺ​ជា​ទា​​ហ៊ាន​ឡើយ លោក​អ៊ួ​ង​ខុន បាន​បន្តទៀតថា លោក​ទើប​និង​ម៉ោ​បំពេញភារកិច្ច​ជា​រង​ប៉ុ​ស្តិ៏​
​នេះ​ទើបបាន​ចំនួន​៣​ថ្ងៃ​ប៉ុណ្ណោះ ក្រៅពីនោះ​លោក​មិនដឹង​អី​ទេ ចំពោះ​លោក ស្រី​សុខុន ជា​DSCF1380-560x420

មេបញ្ជាការ​វ​រះ​ខាងលើ​នោះ កម្ពុ​ជាថ្មី​ព្យាយាម​ទាក់​ទង់​តាម​ទូរស័ព្ទ​ជាច្រើន​ដង​ដែរ តែ​
​លោក​មិន​ទទួល​សោះ មិនដឹង​ជា​មូលហេតុ​អ្វី ។​​ទាក់​ទិ​និង​ការដឹកជញ្ជូន​សាច់មាន់​ខូច គុណភាព​ចេញពី​ព្រំដែន​កម្ពុជា​ថៃ​នោះដែរ គេ​ក៏បាន​​ស​ង្គេ​ត​ឃើញ​ក៏មាន​ការនាំ​ចូល​នៅ​សាច់មាន់​ងាប់ មាន់​រស់ និង​កូន​មាន់​តូចៗ ត្រូវបាន​គេ​ដឹក​​យកមក​តាម​ច្រករបៀង​ប៉ែក​ខាងត្បូង​ក្រុង​ប៉ោយប៉ែត នៅ​ចំណុច​អង្គភាពរ​វះ​សេនា​តូច​លេខ​៨៩១​រាល់​យប់ រួមទាំង​ទំនិញ​ខូចគុណភាព​និង​បទល្មើស​ផ្សេងៗ​មួយចំនួន​ទៀតផង រហូតមក​​ដល់ពេលនេះ ពុំ​ឃើញ​អស់លោក​ណា​មាន​វិធានកា​ទប់ស្កាត់​នោះទេ​៕​