សម្លាប់​យក​ខ្សែក​ជញ្ជៀន​នៅ​វាលស្រែ​ក្នុងស្រុក​ចំការលើ​

0

កំពង់ចាម​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​វេទនា ក្រោម​ត្បូងចប​របស់​ឃាតក ប្រមូលយក​ខ្សែក និង ជញ្ជៀន​ប្លា​ក​ទីន តាំងពីព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤ រហូតដល់​ល្ងាច​ទើប​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​រកឃើញ នៅ​ចំណុច​វាលស្រែ​ច្រឡៃ ស្ថិតក្នុង​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​
​ ​លោក វរៈសេនីយ៍ត្រី លាវ សុភា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹងថា ករណី​ឃាត​កម្មនេះ​បាន​កើតឡើង​តាំងពីព្រឹក​ថ្ងៃកើតហេតុ​ខាងលើ នៅពេលដែល​ស្ត្រី​ជា​ជនរងគ្រោះ ឈ្មោះ ឃី​ន បុល អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​បាន​ទៅពិនិត្យ​មើល​ស្រូវ​ក្នុង​ស្រែ​របស់ខ្លួន ដែល​ភ្ជាប់​ដោយ​សម្ភារៈ​មាន​ចបកាប់​ចំនួន​១​យក​ភ្ជាប់​ទៅជា​មួយ ទុក​គ្រាន់​បិទ​បើកទឹក​ស្រែ ។ តាម​ការស្រាវជ្រាវ​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា គេ​ឃើញ​ស្ត្រីជន​រងគ្រោះ បាន​DSC02313

បាត់​ពី​ផ្ទះ​តាំងពីព្រឹក លុះដល់​ល្ងាច​ទើប​សាច់ញាតិ ក្រុមគ្រួសារ​នាំគ្នា​ឆោឡោ​រក ស្រាប់តែ​ឃើញ​សាកសព​នៅ ចំណុចកើតហេតុ ខាងលើ​តែម្តង ។ ហើយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ចំការលើ ពិនិត្យ​លើ​សាកសព​ទៅនឹង​យោងតាម​ចម្លើយ​របស់​ក្រុមគ្រួសារ​រងគ្រោះ​ឃើញថា ស្ត្រី​រងគ្រោះ ឃាតក បានសម្លាប់​នឹង​ត្បូងចប​វាយ​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​ជាច្រើន​ចប​បណ្តាល​ឲ្យ​ស្លាប់ រួច​គេ​បាន​ប្រមូលយក​ខ្សែក​ប្លា​ក​ទីន​ចំនួន​១​ខ្សែ និង​ជញ្ជៀន​ប្លា​ក​ទីន​ចំនួន​២​វង់​ផងដែរ សរុប​ទម្ងន់ ចំនួន​៧​ជី​ប្លា​ក​ទីន ។ ក្រោយពេល​កើតហេតុ​ជនដៃដល់​បាន​រត់គេចខ្លួន​SANY0002

បាត់ស្រមោល​តែម្តងទៅ ។ ដោយឡែក​វត្ថុតាង កម្លាំង​ប្រមូលបាន​មាន​ចបកាប់​ចំនួន​១ ចប​នោះ​ជា​ចប​របស់​ជនរងគ្រោះ​ថែមទៀត ។ សមត្ថកិច្ច​សន្និដ្ឋានថា ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ដោយ​ត្បូងចប​នោះ យ៉ាងពិត​ប្រាកដ ។​
​ ​លោក​មេបញ្ជាការ​បានបញ្ជាក់​ទៀតថា ស្ត្រី​រងគ្រោះ​មានកូន​ចំនួន​៤​នាក់ ប្រុស​២​នាក់ និង​ស្រី​២​នាក់ ហើយ​ប្តី​របស់គាត់​បានចេញ​ទៅ​ធ្វើ​កម្មករ​នៅក្រៅ​ប្រទេស បច្ចុប្បន្ន​សាកសព​ត្រូវ​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ។ ហើយ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា តាម​ចាប់ខ្លួន​ឃាតក យកមក​ផ្តន្ទាទោស​ទៅតាម​និតិ​វិធី ៕