ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ប្រារព្វខួបអនុស្សាវរីយ៍១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ(សន្តិភាព ស្ថិរភាព មុខរបរ និងការងារ)

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំក្រុមការងារថ្នាក់ខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងបងប្អូនប្រជាជនវៀតណាម បានអញ្ជើញចូលរួម ខួបអនុស្សាវរីយ៍១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ(សន្តិភាព ស្ថិរភាព មុខរបរ និងការងារ)ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

លោក អៀង សុភាព ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បានលើកឡើងពី វិស័យឯកជនមានការសហការគ្នាជាមួយស្ថាប័នរដ្ឋ បានល្អ ដោយចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសជាអ្នកជួយ បង្កើតការងារជូនប្រជាពលរដ្ឋយើង ឱ្យមានការងារធ្វើនិងចូលរួមលុបបំបាត់ភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាការពិតសព្វថ្ងៃនេះសរបញ្ជាក់ឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាយើង ពិតជាមានសុខសន្តិភាព និងបង្រួបបង្រួមជាតិពិតប្រាកដ ដោយមានបងប្អូនកម្មករ និយោជិត និងនិយោជកទាំងអស់មកចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នាពេលនេះ។

ពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករកម្មការិនី នៅក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថាក្នុងដំណាក់កាលកសាងជាតិ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើនក្នុងកិច្ចធ្វើឱ្យប្រសើរឡើងនូវមនុស្ស ទឹក ផ្លូវ ភ្លើង។ រាជរដ្ឋាភិបាលបានកសាង ប្រទេសពីបាតដៃទទេ ដោយខិតខំស្តារកសាងឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវអាកាសខ្វាត់ខ្វែង សំណង់អគារខ្ពស់ៗ ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះផងដែរ ប្រទេសកម្ពុជាបានដឹកនៃកិច្ចប្រជុំអាស៊ាន កិច្ចប្រជុំអន្តរសភា មានព្រឹត្តិការណ៍ចំនួន២ផងដែរនៅក្នុងឆ្នាំ២០២៣នេះ គឺការប្រកួតកីឡាអាស៊ានហ្គេម និងកីឡាប៉ារ៉ាហ្គេម និងការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សូមលើកទឹកចិត្តដល់លោកយាយ លោកតា ឳពុកម្ដាយ មីងមា បងប្អូន និងអ្នកជិតខាងត្រៀមលក្ខណៈទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាពិសេសត្រូវបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ពីព្រោះមានគណបក្សប្រជាជនកម្ពុជាទេ ដែលជួយអាយុជីវិតប្រជាជនខ្មែរទាំងមូល និងតែងតែរួមសុខរួមទុក្ខជាមួយប្រជាជន។
រួមគ្នាគោរពច្បាប់ចរាចរផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ស្របតាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន(ថ្ងៃនេះ ថ្ងៃស្អែក សុំកុំឱ្យមានគ្រោះថ្នាក់ចរាចរ និង ស្រវឹងកុំបើកបរ បើបើកបរកុំស្រវឹង)។