ខេត្តតាកែវ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ២០១ ប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកទំនិញចាប់ហួយគេចពន្ធបំរុងលោតឆ័តពីច្រករបៀងខេត្តតាកែវ មករាជធានីភ្នំពេញ នៅវេលាម៉ោង ១ និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ នៅបណ្តោយផ្លូវជាតិលេខ២ ចំណុចភូមិហនុម៉ាណ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ លោកអនុសេនីយ៍ឯក សឿន ណ្ណៃរ៉ា ប្រធាន ស្នាក់ការ២០១ បានឲ្យដឹងថា រថយន្តដឹកទំនិញគេចពន្ធជាអីវ៉ាន់ លក់ចាប់ហួយជារបស់មេឈ្មួញជើង ខ្លាំងរកស៊ីដឹកទំនិញ គេចពន្ធពីច្រករបៀងព្រែកតាម៉ៅ ក្បែរច្រកទ្វា អន្តរជាតិ ភ្នំឌិន ខេត្តតាកែវ ដឹកយកមកលក់ចែកចាយនៅរាជធានីភ្នំពេញ
។
លោកប្រធានស្នាក់ការបន្តថា មេឈ្មួញរកស៊ីទំនិញចាប់ហួយគេចពន្ធឈ្មោះចែ សិន គាត់រកស៊ី ច្រើនឆ្នាំមកហើយ មិនដែលឃើញមានការបង្ក្រាបអំពីសមត្ថកិច្ចជំនាញណាម្នាក់ឡើយ ឈ្មួញរកស៊ីដ៏ សកម្មខាងលើកម្លាំងកងរាជអាវុធហត្ថស្នាក់ការ២០១ បានតាមប្រមាញ់ច្រើនថ្ងៃមកហើយ ដោយមាន ការចង្អុលបង្ហាញអំពីលោកឧត្តមសេនីយ៍ត្រីឡាឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវផងនោះ លោកបានដឹកនាំកម្លាំងធ្វើការបង្ក្រាបបានតែម្តង។

លោកប្រធានស្នាក់ការបន្តថា រថយន្តនិងទំនិញខុសច្បាប់នៅរង់ចាំធ្វើការត្រួតពិនិត្យអំពីមន្ត្រី ជំនាញថ្នាក់លើហើយ រៀបចំឯកសារបញ្ជូនទៅស្នាក់ការសាខាគយរដ្ឋករខេត្តដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់។
គួរបញ្ជាក់ថា ទំនិញគេចពន្ធគ្រប់ប្រភេទពិសេសទំនិញចាប់ហួយកំពុងសំរុកនាំចេញពីប្រទេស វៀតណាម ដឹកតាមច្រករបៀងខេត្តតាកែវ យ៉ាងច្រើនសន្ធឹកសន្ធាប់ហើយ ទំនិញទាំងនោះភាគច្រើន សំរុកដឹកចេញនៅពេលយប់តែម្តង៕




































