ជំនួបពិភាក្សាការងារជាមួយប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំសៀមរាបជាមួយអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យបានផ្ដល់គុណប្រយោជជាច្រើនសម្រាប់ពលរដ្ឋ

0

បន្ទាយមានជ័យ៖ ជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៣ នៅទីស្នាក់ការការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នាការិយាល័យអ្នកតំណាងរាស្ត្រនា ភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ៍ណ ទទួលបានគុណប្រយោជជាច្រើនសម្រាប់ពលរដ្ឋ។

លោកសេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យបានទទួលជួបពិភាក្សាការងារជាមួយប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំសៀមរាប លោកកាវ៉ាងុជី ម៉ាសាគិ (KAWAGUCHI Masaki )ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំសៀមរាប ។

គោលបំណងនៃជំនួបនោះរួមមាន : ទី១-ជួបសម្តែងការគួរសមនិងទី២ ពិភាក្សាការងារទាក់ទិនសភាពការណ៍ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុននិងដោយឡែកការិយាល័យកុងស៊ុលប្រចាំសៀមរាប, សេដ្ឋកិច្ច សង្គមកិច្ច គណបក្សនយោបាយ លទ្ធិប្រជាធិបតេយ្យ និងបរិយាកាសមុនការបោះឆ្នោតសាកលខែកក្កដាឆ្នាំ២០២៣ ជាដើម។

លោកកាវ៉ាងុជី ម៉ាសាគិ (KAWAGUCHI Masaki ) បានថ្លែងថា: ការិយាល័យកុងស៊ុលប្រចាំសៀមរាប មានតំបន់ដែនសមត្ថកិច្ចទទួលបន្ទុកលើខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។

លោកម៉ាសាគីបន្តថា : លោកបានចូលសម្តែងការគួរសមនិងជួបលោកសេរី កុសល អ្នគតំណាំងរាស្ត្រនេះ ក៏ចង់ពិភាក្សាការងារដូចខាងលើ។
ក្នុងនោះ លោកបានលើកឡើងរំលឹកខ្លះលើប្រវត្តិនិងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជា តាំងពីការចូលរួមស្វែងរកសន្តិភាព បង្រួបបង្រាួមជាតិ ការផ្តល់ជំនួយសម្រាប់ស្តារនិងអភិឌ្ឍន៍ប្រទេសនិងជីវភាពឡើងវិញ ការជួយលើវិស័យបោសសម្អាតមីន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ការកសាង ជម្រុញលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាជាដើម ។

លោកក៏ស្នើចង់ដឹងថា តើបញ្ហាអ្វីខ្លះដែលប្រជាជនកម្ពុជានៅខេត្តបន្ទាយមានជ័យត្រូវការ ហើយអ្នកតំណាងរាស្ត្រ និងអាជ្ញាធរមានសមត្ថកិច្ចបានដោះស្រាយ ? ហើយថាតើ គណបក្សរដ្ឋាភិបាលនិងគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យមានសកម្មភាពនិងអាចចូលរួមបោះឆ្នោត ហើយនឹងបានលទ្ធផលដូចម្តេច?

លោកសេរី កុសល មានប្រសាសន៍ថា : បញ្ហាដែលពលរដ្ឋនៅខេត្តបន្ទាយមានជ័យកំពុងប្រឈម ហើយចង់បានមានដូចជា ទី១-ហេដ្ឋារចសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបានដោះស្រាយនិងយកចិត្តទុកដាក់ណាស់ ។
ប៉ុន្តែវានៅតែខូចខាតនិងខ្វះខាតដោយសារគ្រោះធម្មជាតិ។ទី២-ការជម្រុញផលិតនិងទីផ្សារផលិតផល ពិសេសគឺកសិកម្ម ដែលកម្ពុជាត្រូវការទីផ្សាេសេដ្ឋកិច្ចនៅប្រទេសទាំងអស់ ។ វាមិនដូចបញ្ហានយោបាយទេ ។ ទី៣-ពលករចំណាកស្រុក គឺអាជ្ញាធរមានសមត្ថកិច្ចបានលើកទឹកចិត្តអោយខិតខំរកការងារធ្វើក្នុងស្រុក ។តែបើធ្វើចំណាកស្រុក សូមទៅតាមរយ:ការបំពេញបែបបទស្របច្បាប់ ។

អំពើសកម្មភាពគណបក្សនយោបាយនិងការរំពឹងលើលទ្ធផលបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្តថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ អ្នកតំណាងរាស្ត្រសេរី កុសល បាននិយាយថា : គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយពង្រឹងនិតិដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរី ហុបក្សនិងបានបន្តខិតខំដំណើរការបោះឆ្នោត ។
ហើយមន្ត្រីគណបក្សបានចុះនិងធ្វើការជាប់ជាប្រចាំជាមួយពលរដ្សជាម្ចាស់ឆ្នោត ។ ហេតុនេះ ក្នុងផែនការ គណបក្សនេះថាប្តេជ្ញាដណ្តើមអាសន:អ្នកតំណាងរាស្ត្រអោយបាន៦លើ៦ទៀតនាអាណត្តិនេះ៕ដោយ៖ឃិន គន្ធា