សមត្តកិច្ចបង្គាប់អោយចាងហ្វាងសារព័ត៎មានអំណាចប្រជាជន(PPN) ចូលខ្លួនបំភ្លឺករណីឡានបុកម៉ូតូស្លាប់យុវតីម្នាក់នៅសិរីសោភ័ណ

បន្ទាយមានជ័យ៖សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានកោះហៅលោកគង់ សំណាង ចាងហ្វាងចាងហ្វាងសារព័ត៎មានអំណាចប្រជាជន(PPN) នៅខេត្តបន្ទាយមានជ័យចូលខ្លួនបំភ្លឺករណីលោកបើកបររថយន្តលោកបុកជាមួយម៉ូតូ១គ្រឿងបង្កអោយកយុវតីម្នាក់កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១០និង១១នាទីព្រឹកលើផ្លូវបេតុងក្នុងបវិវេណក្នុហផ្សារធំមានជ័យស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មានប្រតិកម្មពីការរថយន្តចង្កូតស្តាំ ស្លាកលេខសេះហោះ ។

នេះបើតាមនាយរងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយសារព័ត៌មានដឹងកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង
រថយន្តកាមរីចង្កូតស្តាំពណ៌ស គ្មានពន្ធ គ្មានស្លាកលេខ តែបានបំពាក់ស្លាកសញ្ញា”PPNផ្សាយផ្ទាល់”. បើកបរដោយឈ្មោះគង់ សំណាង ភេទប្រុសអាយុខ្ទង់៥០ឆ្នាំ ជាចាងហ្វាងសារព័ត៎មានអំណាចប្រជាជន(PPN) តែបានគេចខ្លួន។
ពោលគឺនៅកន្លែងកើតហេតុ គេឃើញរថយន្តនេះបើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើងប្តូរគន្លងបត់ឆ្វេងទៅលិចតាមផ្លូវបរិវេណផ្សារ។ ក៏បានកៀរប៉ះម៉ូតូPCXពាក់ផ្លាកលេខ1Z-3902បន្ទាយមានជ័យបើកបរដោយឈ្មោះយ៉ា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅជាមួយម្តាយនៅភូមិអរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

រថយន្តនិងម៉ូតូបានបើកបរក្នុងទិសដៅស្របគ្នា ហើយរថយន្តបានបុកជាមួយម៉ូតូ.ហើយកិនបន្ថែមពីលើអ្នកបើកបរម៉ូតូ ដែលគ្មានពាក់មួកសុវត្ថិភាព.ទើបបណ្តាលអោយនាងរងរបួសហូរឈាម បណ្តាលអោយរងរបួសធ្ងន់ ហើយបានស្លាប់ បើទោះបីជាបាននាំទៅសង្គ្រោះនៅមន្ទីរពហុព្យបាលក៏ដោយ ។ ឯរថយន្តនិងម៉ូតូខូចស្រាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សាក្សី កាមេរ៉ាសុវត្ថិភាពនិងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកអោយដឹងថា : មូលហេតុនៃគ្រោះថ្នាក់នេះបង្កមកពីរថយន្តប្ដូរគន្លងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

មកទល់ថ្ងៃទី១៧ខែឧសភា លោកគង់ សំណាង អ្នកបើកបរបង្កគ្រោះថ្នាក់ក្នុងករណីនេះ នៅបន្តគេចខ្លួន ហើយបិទការទាក់ទង់ ។

ករណីប្រើប្រាស់រថយន្តចង្កូតស្តាំគ្មានពន្ធ គ្មានស្លាកលេខឬស្លាកសេះហោះ ឈ្មោះ”ពាក់ស្លាកសញ្ញា”PPNផ្សាយផ្ទាល់”.លោកហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព៍ត៌មានកម្ពុជាមានប្រតិកម្មថា : “១ -សមត្ថកិច្ច! បើឃើញរបៀបនេះ ចាប់វៃខ្នោះសិនទៅ ។ ដំបូងបំផុត គឺចោទពីបទប្រើស្លាកលេខក្លែងក្លាយ ។
២- ក៏ជូនប្អូនម្ចាស់រថយន្តចង្កូតស្តាំ ស្លាកលេខសេះហោះ! គួរកែខ្លួន! បើទោះបីក្រខ្សត់យ៉ាងណាក៏ដោយ កុំបន្តធ្វើរបៀបនេះ ដែលសង្គមស្អប់ខ្ពើម។ មកជួបខ្ញុំ ខ្ញុំផ្តល់ការងារថ្លៃថ្នូរជាងនេះ. ” ។

សូមរំលឹកថា លោកគង់ សំណាង ចាងហ្វាងសារព័ត៎មានអំណាចប្រជាជន(PPN) ធ្លាប់បានជាប់ពន្ធគារកាលពី៥ឆ្នាំមុន.ពីបទក្លែងឯកសារនិងហត្ថលេខា គឺប័ណ្ណសារព័ត៎មានរបស់លោកបានក្លែងឈ្មោះនិងហត្ថលេខាលោកខៀវ កាញារឹទ្ធិ រដ្ឋមន្ត្រីព័ត៌មាន ៕ដោយ៖ឃិន គន្ធា