ពលរដ្ឋជនជាតិចិនម្នាក់បានចំណាយ ពេលជាង២ឆ្នាំ ដើម្បីសាងសង់វិមាន របស់ខ្លួនដែលមានរូបរាងដូចជាប្រាសាទ ដោយមានការតុបតែងដោយសម្បក ខ្យង ងាវ ដូចជាក្បាច់រចនាគួរឱ្យទាក់ ទាញបំផុត
លោក Xiao Yongsheng អាយុ៥៩ឆ្នាំ ស្ថិតនៅក្នុងខេត្ដ Shandong ប្រទេសចិន ចូលចិត្ដស្រឡាញ់សម្បកខ្យង ងាវ ក៏នឹក ឃើញដល់ការច្នៃប្រឌិតរបស់លោកដោយ បិទសម្បកខ្យង ងាវ ទាំងអស់ ទាំង នៅជាប់ជញ្ជាំង សរស និងដំបូល ។
\លោកបានប្រមូលទិញ សម្បកខ្យង ងាវ នៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ដោយមានចំនួនយ៉ាងច្រើន ទើបអាច បិទគ្រប់នៅក្នុងវិមានរបស់លោក ។ លោកបានប្រមូលទិញសម្បកខ្យង ងាវ ជិត១លានសម្បកនៅតាមតំបន់សមុទ្រ ដែលលោករស់នៅ និងទីកន្លែងដែល លោកបានទៅកម្សាន្ដនៅតាមឆ្នេរសមុទ្រ នានា ។ សម្បកខ្យងធំបំផុតដែលលោក យកមកបិទនៅលើដំបូងវិមានមានទម្ងន់ រហូតដល់ទៅ៤គីឡូក្រាម និងសម្បក តូចបំផុត មានប្រវែង ៣មិល្លីម៉ែត្រ ប៉ុណ្ណោះ ។
ផ្ទះរបស់លោកនាពេលនេះបានប្រែ ក្លាយទៅជាវិមានស្កឹមស្កៃ ជាទីកន្លែង ដាក់តាំងសម្បកខ្យង ងាវគ្រប់ប្រភេទ ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីក្រុម អ្នកទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ វិមានរបស់លោក ក៏មានលក់សម្ភារ គ្រឿងអលង្កា ដែលច្នៃប្រឌិតឡើងដោយ សម្បកខ្យងយ៉ាងស្រស់ស្អាត ។
អ្នកទេស ចរណ៍បានចូលទៅដល់វិមាណរបស់លោក មិនរំលងវត្ថុអនុស្សាវរីយ៍ទាំងនោះឡើយ ដោយខ្លះទិញ ខ្សែ.កពាក់រួចថតរូបជាមួយ វិមានបិទដោយសម្បកខ្យង ងាវ ។ ជា មួយការច្នៃប្រឌីតល្អឥតខ្ចោះនោះ ធ្វើឱ្យ លោកទទួលបានប្រាក់ចំណូលជាច្រើនពី ការលក់វត្ថុអនុស្សាវរីយ៍ធ្វើពីសម្បកខ្យង សម្រាប់អ្នកទេសចរ ,