Diego Costa (​ឌី​ហ្គោ កូ​ស្តា​) ជាប់​ជា​កីឡាករ​លេង​ល្អ​បំផុត​របស់​ក្របខណ្ឌ

0

Premier League ប្រចាំ​ខែកញ្ញា​​ខ្សែប្រយុទ្ធ​ក្លិប​តោ​ខៀវ Chelsea គឺ​កីឡាករ Diego Costa (​ឌី​ហ្គោ កូ​ស្តា​) បាន​ត្រូវ​ជាប់​ឈ្មោះ​ជា​កីឡាករ លេង​ល្អ​បំផុត​ប្រចាំ​ខែកញ្ញា​បន្ទាប់ពី​រូបគេ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ក្នុង​ក្របខណ្ឌ Premier League ។​
​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដើមកំណើត​ប្រេ​ស៊ី​ល​រូបនេះ​បាន​ផ្លាស់​មកកាន់​ទឹកដី Stamford Bridge (​ស្តេ​ម​ហ្វ​ដ ប្រ៊ី​ដ​) ក្រោយពេល​ចាកចេញ​ពី Atletico Madrid នៅ​រដូវក្តៅ​នេះហើយ​មកដល់ពេលនេះ រូបគេ​ស៊ុត បញ្ចូល​ទី​បាន​៨​គ្រាប់​រួចមកហើយ​ឲ្យ​ក្លិប Chelsea ។​
​ក្នុងចំណោម​គ្រាប់​ទាំងនោះ គឺមាន​៤​គ្រាប់​ដែល Costa រកបាន​នៅ​ខែកញ្ញា​ពោលគឺ​ស៊ុត​បាន​៣​គ្រាប់ ក្នុងការ​ប្រកួត​ដែល Chelsea ឈ្នះ Swansea City (​ស្វេ​ន​ស៊ី ស៊ី​ធី​) 4-2 និង​មួយ​គ្រាប់​ទៀត​រកបាន​ក្នុងការ​ប្រកួត​ឈ្នះ Aston Villa 3-0 ។​​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូបនេះ​ក៏​នឹង​បង្ហាញ​វត្តមាន​ផងដែរ​ឲ្យ​ក្លិប Chelsea សម្រាប់​ការប្រកួត ជាមួយ​កាំភ្លើង​ធំ Arsenal នៅ​យប់​ថ្ងៃអាទិត្យ​នេះ ៕