រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រឆាំង រាល់សកម្មភាពវាយប្រហារភេរវកម្ម ក្រោមរូបភាពផ្សេងៗ ហើយអាចនឹង សហការជាមួយអាមេរិកក្នុងការទប់ ស្កាត់ និងវាយប្រហារទៅលើក្រុមភេរវ ករ។ សកម្មភាពខាងលើគឺជាការប្រកាស របស់រដ្ឋមន្ដ្រីការបរទេសចិន នៅពេល ជំនួបពិភាក្សាជាមួយរដ្ឋមន្ដ្រីការពារ ជាតិអាមេរិកនៅមន្ទីរបង់តាហ្គូនកាល ពីថ្ងៃទី១ ខែតុលា ។
រដ្ឋមន្ដ្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់ថា ភាគីទាំងពីរ អាមេរិក-ចិននឹងខិតខំនៅក្នុងកិច្ចសហ ប្រតិបត្ដិការដើម្បីធ្វើឱ្យតំបន់អាស៊ី ប៉ា ស៊ីហ្វិកមានភាពល្អប្រសើរ គ្មានការ វាយប្រហារភេរវកម្ម ។
លោក Wang Yi បន្ដទៀតថា ចិន បានគោរពដល់ឥទ្ធិពលជាប្រពៃណី និង ផលប្រយោជន៍របស់អាមេរិកនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាគាំទ្រដល់ទីក្រុង វ៉ាស៊ីនតោនក្នុងតួនាទីប្រយុទ្ធប្រឆាំង ភេរវកម្ម ។ ទីក្រុងវ៉ាស៊ីនតោនមាន តួនាទីយ៉ាងសំខាន់នៅអាស៊ីប៉ាស៊ីហ្វិក ប៉ុន្ដែអាមេរិកចាំបាច់ត្រូវតែគោរព ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ផងដែរ ។
លោក Wang Yi បន្ដទៀតថា ទីក្រុង ប៉េកាំងសង្ឃឹមថា អាមេរិកនឹងដោះ ស្រាយរាល់បញ្ហាដែលបង្កឱ្យរាំងស្ទះដល់ ទំនាក់ទំនងប្រទេសទាំងពីរ ក្នុងនោះមាន ការសម្រេចលក់សព្វាវុធទៅឱ្យកោះ តៃវ៉ាន់ ។ លើសពីនេះទៅទៀត អាមេរិក ត្រូវតែបញ្ចប់ការបញ្ជូននាវាចម្បាំង យន្ដហោះចម្បាំងចូលមកកៀក និងតាម ដានសកម្មភាពរបស់ចិន ។ លោកបន្ដ ទៀតថា អាមេរិកគួរតែកសាងទំនុកចិត្ដ យុទ្ធសាស្ដ្រជាមួយគ្នា ។ ការទុកចិត្ដគ្នា ទៅវិញទៅមករវាងកម្លាំងទាហាន ប្រទេសទាំងពីរនឹងធ្វើឱ្យប្រសើរឡើង ដល់សន្ដិសុខក្នុងតំបន់ ពិសេសការប្រយុទ្ធ ប្រឆាំងភេរវកម្ម ។
នៅក្នុងខួបអនុស្សាវរីយ៍៦៥ឆ្នាំ ថ្ងៃ ដែលជាបង្កើតទៅជាសាធារណរដ្ឋប្រជា ជនចិន រដ្ឋមន្ដ្រីការពារជាតិអាមេរិក លោក Chuck Hagel បានបញ្ជាក់ថា អាមេរិក និងចិនជាប្រទេសដៃគូ មិន មែនជាសត្រូវនោះឡើយ ហើយប្រទេស ទាំងពីរមានផលប្រយោជន៍រួមជាច្រើន ក៏ដូចជាការចុះសម្រុងគ្នាច្រើនជាង វិវាទ ។ លោកបន្ដទៀតថា ទំនាក់ទំនង អាមេរិក-ចិនកំពុងតែវិវាទឆ្ពោះទៅទិស ដៅដ៏ត្រឹមត្រូវមួយក្នុងសតវត្សរ៍ទី២១។ ប្រទេសទាំងពីរគួរតែប្រមូលកម្លាំងការ ពារសន្ដិភាព ស្ថិរភាពនៅលើពិភព លោកទាំងមូល ។
លោក Chuch Hagel បញ្ជាក់ ទៀតថា ទំនាក់ទំនងយោធាចិន-អាមេ រិកដើរតួនាទីសំខាន់នៅលើពិភពលោក ដូច្នេះប្រទេសទាំងពីរចាំបាច់ត្រូវតែ បង្កើនទំនាក់ទំនង ដោះដូរយុទ្ធសាស្ដ្រជា ប្រចាំ និងបង្កើនទំនុកចិត្ដគ្នាទៅវិញ ទៅមក ។
ចិនក៏បានប្រកាសថា នឹងសហការជា មួយអាមេរិកទប់ទល់ការគំរាមកំហែង ពីក្រុមភេរវកម្មដែលអាចធ្វើឱ្យផ្លាស់ ប្ដូរទម្រង់ដឹកនាំរបស់ចិន។ នៅពេលនេះ ចិនមិនអាចនៅស្ងៀមដូចកាលពីមុន ទៀតឡើយសម្រាប់សកម្មភាពប្រយុទ្ធ ប្រឆាំងភេរវកម្ម ដោយប្រទេសចិនក៏ កំពុងប្រឈមនឹងការគំរាមកំហែងវាយ ប្រហារយ៉ាងខ្លាំងពីខ្មាន់កាំភ្លើងអ៊ិស្លាម ជ្រុលនិយម ។
ក្រុមអ្នកឯកទេសអាមេរិក រួមទាំង ប្រធានាធិបតីអាមេរិកផងដែរធ្លាប់បាន បញ្ជាក់ថា រយៈពេល៣០ឆ្នាំកន្លងមក ចិនបានដើរតួនាទីជាអ្នក“រង់ចាំទៅដោយ សាររថយន្ដគេ មិនបាច់អស់លុយ” ។ ទាំងនោះមានន័យថា នៅពេលដែល អាមេរិក និងសម្ពន្ធមិត្ដកំពុងប្រយុទ្ធ ប្រឆាំងក្រុមភេរវកម្មទាំងនៅសមរភូមិ អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ចំណែកចិន នៅសម្ងំស្ងៀម ខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិរបស់ខ្លួនតែប៉ុណ្ណោះ ។
ប៉ុន្ដែពេលនេះ ខុសស្រឡះទៅនឹង ពេលកន្លងមក ក្រុមភេរវកម្មមិនទុកឱ្យ ចិននៅសម្ងំស្ងៀមដូចកាលពីមុនទៀត ឡើយ។ កន្លងមក ក្រុមភេរវករបានបើក ការវាយប្រហារនៅគ្រប់ទិសទីជុំវិញ ប្រទេសចិនបានធ្វើឱ្យប្រធានាធិបតីចិន លោកស៊ី ជីនពីងបើកយុទ្ធនាការប្រយុទ្ធ ប្រឆាំងភេរវកម្មទូទាំងប្រទេសដែលត្រូវ ប្រើប្រាស់កម្លាំងទ័ព និងទ្រព្យសម្បត្ដិ ជាច្រើន ។
ពេលនេះទាំងអាមេរិក និងចិនកំពុង ប្រឈមសកម្មភាពតែមួយដូចគ្នា ដូច្នេះ ប្រទេសទាំងពីរចាំំបាច់ត្រូវតែចាប់ដៃគ្នា ប្រឆាំងភេរវកម្ម ពិសេសគឺក្រុមអ៊ិស្លាម បង្កើតរដ្ឋ(IS) ដែលអាមេរិក និងសម្ពន្ធ មិត្ដកំពុងវាយប្រហារនៅស៊ីរីនិងអ៊ីរ៉ាក់។ការប្រយុទ្ធប្រឆាំងភេរវកម្មជាអាទិ ភាពក្នុងគោលនយោបាយដឹកនាំរបស់ អាមេរិកចាប់តាំងពីព្រឹត្ដិការណ៍១១ កញ្ញា ២០០១ មក ។
ដោយសារតែ ភេរវកម្មជាគោលនយោបាយអាទិភាព បានធ្វើឱ្យអាមេរិកផុតក្នុងសង្គ្រាមនៅ អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ជាង១០ឆ្នាំ ដកខ្លួនមិនរួច។ នៅពេលនេះ រដ្ឋាភិបាល របស់ប្រធានាធិបតីអូបាម៉ា ក៏បានមើល ឃើញពីភាពគ្រោះថ្នាក់របស់ក្រុម អ៊ិស្លាមបង្កើតរដ្ឋ ក៏ត្រូវបញ្ជូនកម្លាំង ទាហានទៅទប់ទល់នឹងក្រុម IS ក្រោយ ពេលដែលក្រុមនេះបានផ្សព្វផ្សាយឃ្លីប វីដេអូកាត់ក្បាលអ្នកសារព័ត៌មានអាមេ រិកពីរនាក់យ៉ាងព្រៃផ្សៃ ។
ក្នុងរយៈពេល៣ខែចាប់តាំងខែមិថុនា ឆ្នាំ២០១៤ យុទ្ធនាការប្រយុទ្ធប្រឆាំង ក្រុមIS របស់អាមេរិកបានចំណាយប្រាក់ យ៉ាងតិចពី៧៨០-៩៣០លានដុល្លារ ហើយអាចនឹងកើនឡើងរហូតដល់១,៥ ពាន់លានដុល្លារក្នុង១ខែៗ ។នៅពេលដែលអាមេរិកចំណាយ ប្រាក់យ៉ាងច្រើនប្រឆាំងភេរវកម្ម ចិនក៏ មិនអាចនៅសម្ងំស្ងៀមគឺចិនបានប្រឈម នឹងបញ្ហាជាច្រើនក្នុងប្រទេស គឺការវាយ ប្រហារពីក្រុមភេរវកម្មដូចគ្នាបង្កឡើង ដោយជនជាតិភាគតិចអ៊ុយហ្គ័រ ។
កាលពីចុងខែកញ្ញា កន្លងមក ក្រោយ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តឱ្យមានសកម្មភាពរារាំង ដល់ក្រុមអ៊ិស្លាម IS ។ នៅពេលនោះដែរ រដ្ឋមន្ដ្រីការបរទេសចិន លោក Wang Yi ក៏បានបង្ហាញការគាំទ្រដល់សង្គ្រាម វាយប្រហារក្រុម IS នោះផងដែរ ។
នៅពេលនេះ ចិនបើទោះជាចង់រស់ នៅស្ងប់ស្ងៀមដូចកាលពីមុន ក៏មិន អាចនោះដែរ ដោយក្រុមភេរវកម្មជា ច្រើន ពិសេសគឺក្រុមអ៊ិស្លាមនៅខេត្ដ ស៊ីជាងតែងតែវាយប្រហារទីតាំង សំខាន់ៗរបស់ចិន ។ ទាំងនេះហើយដែល ធ្វើឱ្យចិនចាំបាច់ត្រូវតែរួមដៃជាមួយ សហគមន៍អន្ដរជាតិ ដោយក្នុងនោះមាន អាមេរិកសម្រាប់វាយប្រហារទៅលើ ក្រុមភេរវករនៅគ្រប់ទិសទីជុំវិញពិភព លោក 9