អង់គ្លេសៈ នាយករដ្ឋមន្ដ្រីអង់ គ្លេសលោកដេវីដ កាមរ៉ុន បានប្រកាសឱ្យដឹងថា អង់គ្លេស នឹងបញ្ជូនយន្ដហោះចម្បាំង២គ្រឿង បន្ថែមទៀតប្រភេទ តូណាដូ ចូលរួម វាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើត រដ្ឋ IS នៅអ៊ីរ៉ាក់ និងស៊ីរី ។ ការប្រកាស ខាងលើនៅពេលបំពេញទស្សនកិច្ចទៅ កាន់ទីតាំងទ័ពអាកាសនៅ Cyprus ។
លោកកាមរ៉ុន បានប្រកាសថា “ខ្ញុំ មកទីនេះដើម្បីអរគុណដល់អាកាសយា និក និងទ័ពអាកាសទាំងអស់ដែលបាន ប្រឈមមុខនឹងគ្រោះថ្នាក់ ហោះហើរ វាយប្រហារទៅលើក្រុម IS នៅលើដែន អាកាសអ៊ីរ៉ាក់ ។
ក្រុម IS បានគំរាម កំហែងយ៉ាងពិតប្រាកដដល់ពលរដ្ឋអង់ គ្លេស ក៏ដូចជាពលរដ្ឋនៅជុំវិញពិភព លោក” ។ យន្ដហោះចម្បាំងអង់គ្លេស បានបើកការវាយប្រហារជាលើកដំបូង គេបង្អស់នៅលើប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី ៣០ ខែកញ្ញា ។ក្រុមអ៊ិស្លាមបង្កើតរដ្ឋកំពុងតែ ដណ្ដើមទីតាំងគ្រប់គ្រងជាច្រើននៅក្នុង ទឹកដីប្រទេសទាំងពីរគឺស៊ីរី និងអ៊ីរ៉ាក់ ដែលធ្វើឱ្យទាហានប្រទេសទាំងពីរមិន អាចទប់ទល់បាននោះឡើយ ប្រសិនបើ គ្មានការអន្ដរាគមន៍ពីលោកខាងលិច ទេនោះ ។ ក្រុមអ្នកឯកទេសបង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រុមអ៊ិស្លាម បង្កើតរដ្ឋគ្រប់គ្រងបានអាវុធគីមីសាស្ដ្រ និងអាវុធបរមាណូដែលអាចបង្កឱ្យពិភព លោកធ្លាក់ក្នុងភាពចលាចល ។
អង្គការសហប្រជាជាតិក៏កំពុងត្រួត ពិិនិត្យថ្កោលទោសពីបទឧក្រិដ្ឋកម្ម សង្គ្រាមទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ ដែលបានសម្លាប់ពលរដ្ឋស្លូតត្រង់ជា ច្រើន ក្នុងពេលដែលពួកគេដណ្ដើមទីតាំង គ្រង់គ្រង ។ លើសពីនេះទៀត ក្រុមនេះក៏ បានរំលោភបំពានផ្លូវភេទទៅលើស្ដ្រីជា ច្រើនផ្សេងទៀត 9