ចៅស្រី​អាយុ​៥​ឆ្នាំ​ត្រូវ​ជីតា​បង្កើត​អាយុ​៥៣​ឆ្នាំ​ចាប់រំលោភ​រួច​គេចខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​

0

កំពង់ឆ្នាំង​៖ កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​ត្រូវបាន​ជីតា​បង្កើត​ខ្លួន​ល្បួង​ចាប់រំលោភ​យ៉ាង​ឃោរឃៅ បណ្តាលអោយ​របួស​​ធ្ងន់ធ្ងរ និង​ត្រូវបាន​ម្តាយធំ​នាំ​មកកាន់​មន្ទីរ​កិច្ចការនារី​ខេត្ត ដើម្បី​អោយ​ជួយ​ជូនទៅ​ដាក់​ពាក្យបណ្តឹង នៅ​ការិយា​​ល័យ​នគរបាល​ព្រហ្ម​ទណ្ឌ័​កំរិរធ្ងន់​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៤​។ គេ​មិន​បានដឹង​រឿង​នៃ​បទឧក្រិដ្ឋ​នេះ​កើត​ពី​ពេលណា​នោះ​ទេ តែ​ក្នុង​ដឹង​ថា​ចន្លោះ​ក្នុង ខែ​កញ្ញា ឆ្នាំ​២០
១៤​នេះ និង​ទើបតែ​មក​ភ្ញាក់ផ្អើល នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៤ នៅពេលដែល​ម្តាយធំ​របស់​កុមារី​រងគ្រោះ​​បាន​ឃើញ​សភាព​ចម្លែក​របស់​ក្មួយ​ស្រី​រងគ្រោះ​។​ចំណែកឯ​ជីតា​ដែល​ជា​ជនសង្ស័យ​បាន​គេចខ្លួន​ទៅ​ធ្វើការ​នៅ​​ប្រទេស​ថៃ​បាត់ទៅហើយ​។​

​​តាម​ការរៀបរាប់​របស់​ស្ត្រី​ជា​ម្តាយធំ​កុមារី​រងគ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹងថាៈ​កុមារី​រងគ្រោះ​​មាន​អាយុ​៥​ឆ្នាំ ចំណែក​ជីតា​បង្កើត​នាង​ដែល​ជា​ជនជាប់ចោទ មានឈ្មោះ ឯម ថុល អាយុ​៥៣​ឆ្នាំ​។​គាត់​មិន​បាន​​ដឹងថាៈ​ស្រុក​កំណើត​ជនសង្ស័យ​នោះ​នៅឯណា​នោះ​ទេ​តែ​បាន​ដឹងថាៈ បុរស​ឈ្មោះ ឯម ថុល រូបនោះ​បាន​ប្រ​​ព​ន្ឋ​គឺជា​ប្អូនស្រី​បង្កើត​របស់​គាត់​នៅក្នុង​អំឡុង​ខែ​សីហា និង​ខែកញ្ញា ឆ្នាំ​២០១៤​។ ជនសង្ស័យ​ជា​ជីតា​រូបនោះ បាន​មក​ស្នាក់នៅ​លេង​ផ្ទះ​ម្តាយ​ខាង​ប្រពន្ឋ ដែល​ជា​ប្អូនស្រី​គាត់​នៅ​ស្រុក​បរិបូរណ៏ ដោយ​បាន​នាំ​ចៅស្រី​ជា​កុ​​មារ​រងគ្រោះ​មក​ជាមួយ​ផង​ដើម្បី​អោយ​ក្មេងស្រី​រងគ្រោះ​បាន​ចូលរៀន​។​

​ចំណែក​ម្តាយ​ឪពុក​កុមារី​រងគ្រោះ​បាន​លែងលះគ្នា ក្រោយមក​បាន​យក​កូន​ទៅ​អោយ​តា​យាយ​វា​មើល​​ថែ​រហូតដល់​ខែ​សីហា ឆ្នាំ​២០១៤​នេះ ជីតា​និង​យាយ​រូបនោះ​បាន​យក​ក្មេងស្រី រងគ្រោះ​មក​អោយ​ស្នាក់នៅ ដើម្បី​បាន​ចូលរៀន​នៅ​ផ្ទះ​ម្តាយ​គាត់​នៅ​ស្រុក​បរិបូណ៏ ហើយ​ក្នុង​រយៈពេល​មក​ស្នាក់​នៅ​ពី​ខែ​សីហា ដល់​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ​ជីតា​បង្កើត​រូបនោះ បាន​ឈ្លាត​ឱកាស​ចាប់រំលោភ​ចៅស្រី​គាត់​បង្កើត​តែម្តង​។​
​​ស្ត្រី​រូបនោះ​បាន​បញ្ចាក់​ទៀតថាៈ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រោយពី​បាន​រំលោភ​ចៅស្រី​ហើយ ជីតា​រូបនោះ​បាន​គេចខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ទៅ ហើយ​ក៏​គ្មាន​អ្នក​ណា​បាន​ដឹងថា កុមារី​ជា​ក្មួយ​ស្រី​​គាត់​បាន​រងគ្រោះ​ដោយ​ការចាប់រំលោភ​ពី​ជីតា​ដែរ​។​ទើបតែ​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ នេះ​មាន​ភ្ញាក់ផ្អើល​​ពេល​ដែល​គាត់​បាន​ឃើញ​ក្មួយ​ស្រី​គាត់​មាន​សភាព​ស្លេកស្លាំង​និង​មានដំណើរ​មិន​ធម្មតា ហើយ​ពេល​រូបគាត់​
​និង​ម្តាយ​គាត់​សួរ​នាំ​ទៅ​ទើប​ដឹងថាៈ ជីតា​នាង​បាន​ចាប់​នាង​រំលោភ តែ​នាង​មិន​ចាំ​ថ្ងៃ​ខែ​ទេ​។

​​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំ​មក​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ​នៅ​មន្ទីរពេទ្យ​ខេត្ត​ហើយ​ត្រូវបាន​ក្រុម​​គ្រូពេទ្យ​អោយ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​សិន​ព្រោះ​នៅ​មាន​របួស​នៅ​ឡើយ​។​
​​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី ០២​ខែតុលា ឆ្នាំ​២០១៤ លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គម​​កិច្ច​ខេត្ត បាន​ទៅ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ទៅ​ផ្តល់​ជុន​កុមារី​រងគ្រោះ​ក្នុង​មន្ទីរពេទ្យ​ផង​ដែរ ដែល​​ក្នុង​មាន មី ទឹកក្រូច ទឹក​ផ្លែឈើ និង​ថវិការ​១០​ម៉ឺន​រៀល ដោយ​លោក​បាន​និយាយថា​ក្នុង​ករណី​នេះ​បើសិន​​ម្តាយធំ ដែល​កំពុង​មើល​ថែ​ក្មេងស្រី​ក្នុង​មន្ទីរពេទ្យ​មិន​ហ៊ាន​ចេញ​ប្តឹង​មុខ​ប្តឹង​នោះ​ទេ​ព្រោះ​យល់ថា​ជា​សាច់​ញ្ញា​ត្តិ​
​ទុកអោយ​គាត់​ជា​អ្នក​ចេញមុខ​ប្តឹង ហើយ​គាត់​នឹង​យក​ក្មេងស្រី​រងគ្រោះ​ទៅ​ដាក់​នៅ​មណ្ឌល កុមារកំព្រា​ខេត្ត ដើម្បី​បាន​រៀនសូត្រ និង​មាន​អនាគត​ល្អ​នឹង​គេ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត អោយដឹងថា​៖​សមត្ថកិច្ច​ជំនាញ​កំពុង ចាត់វិធានការ​តាម​ផ្លូវច្បាប់ មិន​អោយ​ឧក្រិដ្ឋជន​រួច​ខ្លួន​បាន​ឡើយ ដែល​នេះ​គឺជា​អំពើ​ព្រៃផ្សៃ​បំផុត​មកលើ​កុមារី​​តូច​មួយ​មិន​ទាន់​ដឹងក្តី​៕​
DSC00685