ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្ដម នាយឧត្តមសេនីយ៍ឯកឧត្ដម នាយឧត្ដមសេនីយ៍ហ៊ុន ម៉ាណែតនិងលោកជំទាវពេជ ចន្ទមុន្នី ចែកជូនតារយះ លោកជំទាវ នាថធម្មនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ស៊ីណាត នាំយកអំណោយចែកជូនកាលពីថ្ងៃទី២៣ ឧសភា ២០២៣ នាភូមិ តេជោសែនជ័យ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមានឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណះមេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណះកម្មការគ្រប់គ្រង់ក៍សាងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាកាយោធភូមិភាគទី៥ លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងគ្រួសារយោធិនពិការ យ៉ាងច្រើនកុះករចូលរួម។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយស្ដីទីមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រ ថ្លែថា៖ មណ្ឌលនេះនិងបាន ដំណើការដល់បច្ចប្បន្នមានអតីតយុទ្ធជនជាកងទ័ព. នគរបាលនិងកងរាជអាវុធហត្ថនិងក្រុមគ្រួសាររស់នៅ។ ចំពោះការកសាងនិងអភិវឌ្ឍន័ ក្នុងមណ្ឌលកសាងផ្ទះយោធិនជាអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង បន្តថា៖មណ្ឌល គ្រួសារយោធិនពិការ បានទទួលអំណោយពីសប្បរសជនបន្តបន្ទាប់ ក្នុងនោះគ្រួសារយោធិនពិការនៅមណ្ឌលមានចំនួន ៦៥០ គ្រួសារមនុស្សរាយ១.៨៨៤ អាយុ១៨ឆ្នាំឡើងចំនួន ១.១៧៥នាក់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ជូនគណបក្សប្រជាជនកម្ពុជាសំលេងគាំទ្របានចំនួន៩៨%។លើសពីនេះ មណ្ឌលក៍ទួលបានអំណោយបន្ថែមទៀត ផ្ទះគ្រូបង្រៀន អាគាសិក្សា និងបណ្ណាល័យកំពុងសាងសង់ និងការស្ដាបឹងសម្រាប់ផលឹតទឹកស្អាតនិងរថយន្តសង្គ្រោះដែលជាអំណោយផ្ទាល់ ឯកឧត្ដម នាយឧត្តមសេនីយ៍ឯកឧត្ដម នាយឧត្ដមសេនីយ៍ហ៊ុន ម៉ាណែតនិងលោកជំទាវពេជ ចន្ទមុន្នី សម្រាប់បំពេញតម្រូវការចាំបាច់ដល់គ្រួសាជនពិការ ក្នុងមណ្ឌល។
លោកស្រី រស់ សុផានី ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងឯកឧត្ដម នាយឧត្តមសេនីយ៍ឯកឧត្ដម នាយឧត្ដមសេនីយ៍ហ៊ុន ម៉ាណែតនិងលោកជំទាវពេជ ចន្ទមុន្នី លោកជំទាវ នាថធម្មនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ស៊ីណាត ដែជានិច្ចជាកាល តែងគិតគូពីសុខទុក្ខនិងផ្ដល់អំណោយជូនយោធិនពិការ និងគ្រួសារ ដូចក្នុងគ្រានេះ។
លោកជំទាវ នាថធម្មនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ស៊ីណាត តំណាងឯកឧត្ដម នាយឧត្តមសេនីយ៍ឯកឧត្ដម នាយឧត្ដមសេនីយ៍ហ៊ុន ម៉ាណែតនិងលោកជំទាវពេជ ចន្ទមុន្នី បានធ្វើការកោតសរសើរចំពោះការដឹកនាំ និងការអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងអង្គភាព ជាពិ សេសហេដ្ឋារចនាសម្ព័ន្ធ អគារ ការសាងស្ថានីយ៍ផលិតទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងអាចធ្វើអាជីវកម្ម ដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងអង្គភាពផងដែរ។ ក្នុងឱកាសនោះដែរ លោកជំទាវ នាថធម្មនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ក៏បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនយោធិនពិការ និងគ្រួសារផងដែរ ។
លោកជំទាវ នាថធម្មនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ស៊ីណាត បានបន្តទៀតថា សង្គ្រាមកន្លងទៅបានធ្វើអោយបងប្អូនទាំងអស់គ្នាធ្លាក់ខ្លួនពិការ រហូតមកដល់សព្វថ្ងៃនេះ។ តែទោះបីជាយ៉ាងណា ក្រោយបានទទួលសន្តិភាពពេញលេញ ១០០% ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មិនបានបោះបង់ចោលបងប្អូន ដែលបានបូជាអវៈយវៈឡើយ គឺសម្តេចតេជោ តែងតែនឹករលឹក គិតគូរ និងឧបត្ថម្ភជារឿយៗដល់បងប្អូនកងកម្លាំង និងអតីតយុទ្ធជនគ្រប់ៗគ្នាតែម្តង។
បន្ទាប់ពីចែកជូនអំណោយ ដល់បងប្អូនយោធិនពិការនិងគ្រួសារលោកជំទាវ នាថធម្មនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ស៊ីណាត បានផ្ដល់ថវិការ ដើម្បីក៍សាងព្រះវិហារចំនួន ៣០០០ដុល្លាសរអា ផងដែរ៕