អភិបាលក្រុងដូនកែវលេងធម៍ក្តៅប្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកចាក់ដីចង់បានខុសបែបបទរំលោភលើបឹងតុំ

តាកែវ៖ អភិបាលក្រុងដូនកែវប្រើវិធានការណ៍ក្តៅចាប់រថយន្តដឹកដីដែលចាប់រំលោភយកដីចំណីបឹងតុំរួចអោយម្ចាស់ចូលដោះស្រាយនិងកាយដីដែលចាប់រំលោភលើដីបឹងនោះចេញវិញជាបន្ទាន់ បើមិនចង់និងប្រឈមមុខតុលាការ ។ កាលពីរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាឯកភាពក្រុង បានចាត់អោយមន្ត្រីជំនាញចុះពិនិត្យជាបន្ទាន់លើករណីដែលមានអ្នកចាក់ដីរំលោភយកដីចំណីបឹងតុំ ឋិតនៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ  ដោយបានឃាត់រថយន្តដឹកដីមករក្សាទុក និងអោយម្ចាស់ដែលជាអ្នករំលោភយកដីចំណីបឹងតុំនោះ ចូលខ្លួនមកដោះស្រាយ និងតម្រូវអោយកាយដីចេញវិញជាបន្ទាន់លើចំណីបឹង បើសិនជាមិនចង់ប្រឈមមុខនិងផ្លូវច្បាប់ ។ លោកអភិបាលក្រុងដូនកែវ បានសង្កត់ធ្ងន់ថា មកដល់ពេលនេះហើយមិនអាចអោយអ្នកណាមករំលោភយកដីចំណីបឹងឬចំណីផ្លូវតទៅទៀតឡើយ និងកុំចេះតែចង់បានខុសបែបបទពេក ។ ក្រោយមានការណែនាំនិងបញ្ជាយ៉ាងម៉ឹងម៉ាត់ពីសំណាក់ប្រធានគណៈបញ្ជាឯកភាពក្រុងដូនកែវយ៉ាងដូច្នេះ នៅរសៀលថ្ងៃដដែល ម្ចាស់ដីដែលចាក់រំលោភលើបឹងតុំនោះ បានធ្វើការកាយដីនោះចេញវិញភ្លាមៗ ដោយត្រូវរក្សានៅសភាពផ្ទៃបឹងតុំនេះអោយនៅដូចមុនដដែល។ តាកែវ