ថ្នាំញៀន​ម៉ា​ទឹកកក​៤​កញ្ចប់​ធំ​និង​ម៉ូតូ​៣​គ្រឿង ត្រូវ​សមត្ថកិច្ច​ចំរុះសហការ​ណ៏​គ្នាព​ទ្ធ័​ចាប់បាន​ពេល​កំពុង​ធ្វើ​សកម្មភាព​

0

​កំពង់ឆ្នាំង​៖​យុវជន​និង​នារី​៣​នាក់​ជា​អ្នក​ចែកចាយ​ថ្នាំញៀន រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​៤​កញ្ចប់​ធំ និង​ម៉ូតូ​៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចំរុះ​សហការគ្នា​ឡោម​ព​ទ្ធ័​ចាប់បាន នៅពេល​ពួកគេ​កំពុង​ចែកចាយ​ថ្នាំញៀន​ក្នុងផ្ទះ​មួយកន្លែង​។​កិច្ចប្រតិបត្តិកា​រណ៍ប​ង្ក្រា​ប​គ្រឿងញៀន ខាងលើនេះ​បានធ្វើ ឡើង​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៤​នៅក្នុង​ភូមិ​លាជ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​។​544
​លោក គឹម សារ៉េត អនុប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការ​នគ​បាល​ខេត្ត ជា​អ្នកដឹកនាំ​បង្ក្រាប​បទល្មើស​ខាងលើនេះ​បានអោយដឹងថា​៖ កម្លាំង​សមត្ថកិច្ច​ចំរុះ​សហការគ្នា​បង្ក្រាប​គ្រឿងញៀន​នេះ​រួមមាន មន្ត្រី​កា​រិ​យា​ល​យ័​កណ្តាល​ប្រឆាំង​បទល្មើស មន្ត្រី​អធិការ​នគ​បាល​ស្រុក​សាម​គ្គឺ​មានជ័យ មន្ត្រីនគរបាល​ប៉ុស្តិ​មូលដ្ឋាន​និង​អាជ្ញាធរ​ឃុំ បាន​បែងចែក​ក​ម្លាំ​គ្នា​ធ្វើការ​ឡោម​ព​ទ្ធ័​ទីតាំង​ផ្ទះមួយ​កន្លែង​នៅក្នុង​ភូមិ​ខាងលើ​។​11
​លទ្ធផល​បង្ក្រាប​ចាប់បាន​យុវជន​២​នាក់ និង​នារី​ម្នាក់​គឺ​៖ ១​ឈ្មោះ ឈុន រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ​  ២​ឈ្មោះ រី វ៉ាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​២​រស់នៅក្នុង​ភូមិ​បឹង​លាជ​ ​ឃុំ​សេដ្ឋី​ ​ស្រុក​សាម​គ្គឺ​មាន​ជ​យ័   ៣​ឈ្មោះ សឿន ទេវី ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ចិន​ដាំម្លូ​ ​ឃុំ​វាំង​ចាស់ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។​
​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៤​កញ្ចប់​ធំ​ ​ម៉ូតូ​៣​គ្រឿង ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1CG 6259 និង​ម៉ូតូ​២​គ្រឿង​ផ្សេងទៀត​គ្មាន​ស្លាក​លេខ ដាវ​១​ដើម  ​សម្ភា​រះ​សំរាប់​បំរើ​ដល់​ការជក់​ថ្នាំញៀន​មួយចំនួនធំ​ ​និង​ជញ្ជីង​១​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស​យ័​ខាងលើ​បាន​សារភាពថា ថ្នាំញៀន​រួម​និង​វត្ថុតាង​ខាងលើ​ពិតជា​របស់​ពួគគេ​បាន​នាំយកមក​ធ្វើការ​ចែកចាយ​នៅ​ចំណុច​ផ្ទះ​ខាងលើនេះ​ពិតប្រាកដ​មែន​។​3322
​ជនសង្ស័យ​ទាំង​៣​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មានជ័យ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាម​និតិ​វិធី ហើយ​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចាត់​ការបន្ត​តាម​និតិ​វិធី​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ជំនុំ​ជំ​រះ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គ្រឿងញៀន​៕544