(កំពង់ធំ)÷ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍រគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សមាជិក សមាជិកាសាខា បានអញ្ជើញចុះជួបសំណេះ
សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ត មងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជា
ពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកជំទាវ លំ គន្ធារី បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិ
ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ។ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលដោយអត់ស្បៀងអាហារនោះឡើយ)។
នាឱកាសនោះលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍រគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្រ្តាក់ និងបាតុភូតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូន១៦គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ និងថវិកាមួយចំនួនផងដែរ ។