សៀមរាប : ជនសង្ស័យភេទប្រុសទាំង៣នាក់នេះរស់នៅក្នុងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួនាំជាប់ពាក់ព័ន្ធក្នុងករណីសម្រួលនិងចាត់ចែងអោយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល
ខេត្តសៀមរាបបានឲ្យដឹងថាកាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០១៤កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកអង្គរធំខេត្តសៀមរាបបានតាមដានស្រាវជ្រាវនិងកំណត់មុខសញ្ញាបានទើបនៅថ្ងៃទី០៣ខែតុលាឆ្នាំ២០១៤សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានជាបន្តបន្ទាប់ព្រមទាំងវត្ថុតាមានឩបករណ៍ច្នៃជក់គ្រឿងញៀនខុសច្បាប់មួយចំនួនទៀតផងដែរ ។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តឲ្យដឹងទៀតថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្តែងជនសង្ស័យភេទប្រុសទាំង៣នាក់នេះមិនអាចរត់គេចឫបន្លំភ្នែកសមត្ថកិច្ចជំនាញបានឡើយ ក៏ដូចជា បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យនិងធ្វើការដកហូតបាននូវវត្ថុតាងទាំងអស់នេះហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីខាងលើពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីថ្ងៃទី០៤ខែតុលាឆ្នាំ២០១៤នេះដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្ត ៕
ដោយ លោក ខេង ខេមរា