សៀមរាប៖ កាលពីរថ្ងៃទី៤ខែតុលាឆ្នាំ២០១៤វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់នៅចំណុច ភូមិចុងកៅស៑ូ ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបតាមបណ្តោយផ្លូវជាតិលេខ៦ កងកម្លាំងរាជអាវុធខេត្តសៀមរាប ដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ឯកស្រី យូរ៉ាចុះបង្ក្រាបបទល្មើសព្រៃឈើ ស្ទាក់ក្របួចបានរថយន្តមួយគ្រឿងម៉ាក Toyota Tundra សេរីឆ្នាំ២០០៧ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២T ៧៧៦៧ ហើយធ្វើកាដកហូតវត្ថុតាងឈើក្រញូងសរុបចំនួន៤៧៤គីឡូក្រាមស្មើនឹង៤០ដុំ០,៣៩៥ម៉ែត្រគូបឃាត់ខ្លួនបានអ្នកបើករថយន្តម្នាក់ មានឈ្មោះសុន ប៊ុន រិទ្ធ ភេទប្រុសអាយុ ២២ឆ្នាំ រសនៅភូមិឆ្ងរជើង ឃុំដា ស្រុកមេម៉ុត ខេត្តកំពង់ចាម។
ហើយមួយករណីទៀតបង្ក្រាបសកម្មភាពបទល្មើសព្រៃឈើ កាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៤ នៅចំណុចស្នាក់ការសន្តិសុខ ៦៧២ ភូមិអូររុំចេក ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ០៦ រថយន្ត ០២គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងខេត្តសៀមរាប បានឃាត់ចាប់រថយន្តឈើចំនួន ០១គ្រឿងម៉ាក Toyota camry សេរីឆ្នាំ ២០០៥ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២S ០៤៤០ ។
ឃាតខ្លួនអ្នកបើកបររថយន្ត នឹងបក្សពួកដឹកឈើចំនួន០៥នាក់ ០១ឈ្មោះប៉ាក គឺមកុល ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ ធ្វើស្រែ ទីនៅបច្ចុប្បន្ន ភូមិថ្មដូន ឃុំគោកមន ស្រុបន្ទាយអំពិល ខេត្តឧត្តរមានជយ័។០២ ឈ្មោះ សយ សីហា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅបច្ចុប្បន្ន ភូមិចំការលើ ឃុំប្រសើរ ស្រុកចំការលើ ខេត្តកំពង់ចាម ០៣ ឈ្មោះ សូ សុភក្តី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅបច្ចុប្បន្ន ភូមិក្តាញ់ ឃុំក្តាញ់
ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ០៤ ឈ្មោះលី នី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅបច្ចុប្បន្ន ភូមិថ្មកែង ឃុំថ្មកែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ ០៥ ឈ្មោះ ញ៉ែម សៀន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិថ្នល់កែង ឃុំថ្នល់កែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័។វត្ថុតាងដកហូតបាន ឈើក្រញូងសរុប ៩០៥ គីឡូក្រាម ស្មើនឹង ៨៧ដុំ ស្មើនឹង ០,៧៥៤ ម៉ែត្រគូប។
បើតាមការអោយដឹងពីលោកវរៈសេនីយ៍ឯក ស្រី យូរ៉ា បានប្រាប់សាពត៍មាន ខេមរា អោយដឹងថាដោយសារមានការចង្អុបង្ហាញពី ឯកឧត្តម ឃឹម ប៊ុន សុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឲ្យកងរាជអាវុធហត្ថខេត្តសៀមរាប យកចិត្តទុកដាក់ សហការជាមួយសមត្ថកិច្ច ជំនាញពាក់ព័ន្ឋ ចុះបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស ការដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយខុសច្បាប់ ទី២ ការចុះបង្រ្កាបដូចភ្លៀងរលឹម ពាក់ព័ន្ឋទៅនឹង ការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ នឹងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបទបស្កាត់បទល្មើសព្រៃឈើមិនព្រងើយកន្តើយនឹងបទល្មើសផ្សេងៗទៀត ៕
ដោយ ខេង ឧត្តម