បន្ទាយមានជ័យ រថយន្តកុងទីន័រមួយគ្រឿងបានបើកយ៉ាងលឿនលើស្ពានសែសិនក៏បានរេចង្កូតជ្រុលចង្កូតទៅបុករថយន្តកាមរីនិងរថយន្តនីសសាន់២គ្រឿងដែលកំពុងបើកបរនៅពីមុខបណ្តាលឲ្យរថយន្តទាំង២នោះខូចខាតយ៉ាងដំណំចំណែករថយន្តនីសាន់វិញរបួសអ្នកដំណើរម្នាក់ជាទំងន់។គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០១៤ស្ថិតនៅលើស្ពានសែសិននៅភូមិសែសិនសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរះសេនីយ៍ទោ សនគីមសួគ៍នាយផ្នែកចរាចរបាននិយាយថាៈមុនពេលកើតហេតុមានរថយន្តកុងទីន័រមួយគ្រឿងបានបើកបរមកពីទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំនុចលើស្ពានក៏បានរេជ្រុលចង្កូតទៅបុករថយន្តកាមរីពណ៌ស្លែសេ៊រី៩៣បុកពីក្រោយខ្ទេចគូថ ហើយក៏បានរ៉េចង្កូតជ្រុលទៅបុកនិងរថយន្តម៉ាក់នីសានមួយគ្រឿងទៀតចំហៀងខ្ទេចរថយន្តនេះខណះពេលរថយន្តនេះបានបើកបរបញ្ជ្រាសទិសគ្នាពីត្បូងទៅជើងបណ្តាលអោយរងរបួសធ្ងន់ស្រីម្នាក់ត្រូវបានរថយន្តរបស់ស្នងការដឹកជញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។លោកសនគីមសួបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះមុតសាវីនភេទស្រីអាយុ២៤ឆ្នាំ។
ណែករថយន្តនីសាន់ព៌ណស្លែពាក់ស្លាកភ្នំពេញ២D៨២៣៧ម្ចាស់បើកបរមានឈ្មោះហីុ វណ្ណៈប្រុសអាយុ ៣៥ឆ្នាំរស់នៅភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ និងរថយន្តកាមរីម្ចាស់បើកបរមានឈ្មោះអ៊ុំ យុឡា ប្រុសអាយុ៣២ឆ្នាំរស់នៅភូមិសូភី សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ចំណែកម្ចាស់រថយន្តកុងទីន័របង្កនោះរត់គេចខ្លួនបាត់។
លោកសនគីមសួគ៍បានបញ្ជាក់បន្តថាហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីរថយន្តកុងទីន័របើកបរមិនគោរពរច្បាប់ចរាចរណ៍បើករេពេញតែថ្នល់ជាតិហាក់អ្នកបើកបរទើបតែរៀនបើកបរ ទើបបណ្តាលអោយបុកគ្នាបែបនេះ។រថយន្តបង្កហេតុ និងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរងចាំការដោះស្រាយនៅពេលក្រោយ៕