កិច្ចសហប្រតិបត្តិការ អាជ្ញាធរស្រុក ជីក្រែង ចុះកាត់ឆ្វៀលព្រំដីតាមផែនទី និងធ្វើប័ណ្ណ ជូនប្រជាពលរដ្ឋ អោយអាស្រ័យផល លើដីរដ្ឋ តំបន់២ និងតំបន់ ៣នៃ តំបន់ទ្រនាប់បឹងទន្លេសាប

0

ដោយ អ៊ុក ផ្លុង
សៀមរាប÷ អាជ្ញាធរ ស្រុក ជីក្រែងចុះកិច្ចសហប្រតិបត្តិការកាត់ឆ្វៀលតាមផែនទី និងធ្វើប័ណ្ណជូនប្រជាពលរដ្ឋអាស្រ័យផលលើដីរដ្ឋ។ ចាប់ផ្តើម អនុវត្តពីថ្ងៃ សុក្រ ទី ១២ ខែឧសភា ២០២៣ រហូតដល់ថ្ងៃសុក្រ ០២ ខែ មិថុនាឆ្នាំ ២០២៣ អស់រយៈពេល ៣ សប្ដាហ៍។ កម្លាំងសហការចូលរួមមាន÷ អាជ្ញាធរស្រុក ជីក្រែង សុរិយោដីស្រុកជីក្រែង និងខេត្តសៀមរាប មន្រ្តីជំនាញ ជលផល មន្ត្រី បរិស្ថាន កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទក្នុងស្រុក ប៉ូលិសប៉ុស្តិ៍ក្នុងឃុំនីមួយៗ អាជ្ញាធរឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋម្ចាស់ដីមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងដីខាងលើ។ ជាលទ្ធផល- ឃុំល្វែងឫស្សី មិនទាន់ទទួលបានរបាយការណ៍- ឃុំស្ពានត្នោតទទួលបាន ៩៨ ប័ណ្ណ- ឃុំអន្លង់ សំណរទទួលបាន ២៨៣ ប័ណ្ណ- ឃុំជីក្រែងកាត់ឆ្វៀលបានក្បាលដីចំនួន២៥ក្បាលដីចំពោះឃុំ ល្វែងឫស្សី និងឃុំស្ពានត្នោតត្រូវបានកាត់ ឆ្វៀល និងធ្វើប័ណ្ណប្រគល់ជូនប្រជាពលរដ្ឋរួចរាល់ជាស្ថាពរ។
លោក បូ ម៉ង ទ្រី អភិបាលស្រុកជីក្រែងអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានដីនៅតំបន់២ និងតំបន់ នៃតំបន់ទ្រនាប់បឹងទន្លេសាបដែលមិនទាន់ទទួលប័ណ្ណសូមត្រៀមឯកសារដែលពាក់ព័ន្ធ នឹងការធ្វើប័ណ្ណ បើមិនយល់សូមអោយពួកគាត់ទៅសួរមេភូមិឬមេឃុំដើម្បីអោយមេភូមិ មេឃុំនែនាំពួកគាត់នូវឯកសារដែលត្រូវយកទៅធ្វើប័ណ្ណ៕