លោក ពៅ វណ្ណា អនុប្រធានក្រុមការងារខេត្តចុះជួយឃុំដូង បានដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែមិថុនា និងជួបសំណេះ សំណាលជាមួយសមាជិកបក្សចំនួន ១០គ្រួសារ នៅភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ លោក ពៅ វណ្ណា អនុប្រធានក្រុមការងារខេត្តចុះជួយឃុំដូងបានដឹកនាំសហការី និងលោក ភិន ហ៊ង ប្រធានគណបក្សឃុំដូង រួមជាមួយគណបក្សឃុំ ប្រធាន-អនុប្រធានសាខាបក្សភូមិ បានបើកកិច្ចប្រជុំជីវភាពប្រចាំខែមិថុនា នៅស្នាក់ការគណបក្សឃុំដូង។ចប់កិច្ចប្រជុំបន្តចុះជួបសំណេះសំណាលជាមួយសមាជិកបក្សចំនួន១០គ្រួសារនៅភូមិគ្រួរ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១០គ្រួសារ ស្ថិតនៅភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ពៅ វណ្ណា បានមានលើកឡើងថា តាមសំណូមពររបស់គណបក្សឃុំ និងដោយបានមើលឃើញពីការលំបាកខ្វះ ខាតជាក់ស្ដែង របស់បងប្អូនសមាជិកបក្ស ដែលកំពុងរស់នៅភូមិគ្រួរនៅពេលនេះ និងដើម្បីដោះស្រាយតាមសំណូមពររបស់សមាជិកបក្សបានទាន់ពេលវេលា។ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដូង បាននាំយកគ្រឿង ឧបភោគបរិភោគទៅឧបត្ថម្ភជូនគាត់ទាំង១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន÷ទឹកសុទ្ធ ទឹកត្រី ទឹកម្ទេស សៀងផ្អែម និងថវិកាមួយចំនួនទៀតផងដែរ ។

លោក ពៅ វណ្ណា អនុប្រធានក្រុម ការងារខេត្តចុះជួយឃុំដូង បានជំរុញលើកទឹកចិត្តដល់សមាជិកបក្សប្រជា ពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះ ស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត។

ជាមួយនេះផងដែរ លោកអនុប្រធានក្រុមការងារខេត្តចុះជួយឃុំដូង បានអំពាវនាវដល់បងប្អូនសមាជិកបក្សទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមឯកសារពាក់ព័ន្ធដូចអត្តសញ្ញាណបណ្ណ និងប័ណ្ណពត៌មាន សូមអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កានៅលើសន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗ គ្នាកុំបីខានឡើយ៕