មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ បានជំរុញគ្រប់បណ្ដាអង្គភាពខិតខំការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ត្រូវអនុត្តន៍ជាប្រចាំដើម្បីបង្កើនការផ្គត់ផ្គង់ផ្ទះបាយ និងបង្កើនជីវភាព សុខមាលភាពកងទ័ព

0

ឧត្តរមានជ័យ៖ ជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ ទៅកាន់បណ្ដាអង្គភាពចំណុះអោយកងពលទាំងអស់នឹងបានក្រើនរំលឹក និងណែនាំដល់នាយ-ពលទាហាន ទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ទាំងការងារស្នូលប្រកាន់ភ្ជាប់នូវតួនាទី ភារកិច្ច និងកម្លាំងអន្តរាគមន៍ចុះជួយប្រជាពលរដ្ឋដែលជួបការលំបាក និងជួបគ្រោះមហន្តរាយនានា ឲ្យបានទាន់ពេលវេលា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ បានគូសបញ្ជាក់ថា ក្រៅពីភារកិច្ចស្នូលយោធិនទាំងអស់ត្រូវខិតខំយកចិត្តទុក្ខដាក់បន្ថែមការងារប្រឡងប្រណាំងបង្កបង្កើនផល ចិញ្ចឹមសត្វដើម្បីបង្កើនការផ្គត់ផ្គង់ផ្ទះបាយ និងបង្កើនជីវភាព និងសុខមាលភាពកងទ័ព នឹង បានផ្តាំផ្ញើដល់យោធិនទាំងអស់ត្រូវអនុវត្តន៍ គោរពតួនាទីភារកិច្ច ច្បាប់ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ត្រូវការពារដាច់ខាត សាសនា ព្រះមហាក្សត្រ ការពារច្បាប់កំពូលរបស់រដ្ឋ ការពារបូរណភាពទឹកដី និងការពារសន្តិភាព ការពារសុខសុវត្តិភាពជូនប្រជាជន ៕ ដោយភ្នំដងរែក