ប្រធាន​កា​រិ​.​គណនេយ្យ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​ក្រោយ​ផ្ទុះ​រឿង​ពុករលួយ​រៀបចំ​ផែនការ​បិតបាំង​

0

​ ​
​ខេត្តកំពង់ធំ ៖ ក្រោយពី​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានធ្វើការ​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក​ហា ប៊ុន​ឡង ប្រធានការិយាល័យ​គណ​នេ​យ្យ និង​លោកស្រី​អតីត​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​ស្តីពី​ការ​កឹ​ប​កេង​ថវិកាជាតិ​លើ​គ្រប់ជំពូក​ជាពិសេស​នៅក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ បានធ្វើ​ឲ្យ​លោក​ហា ប៊ុន​ឡង មានការ​ភិតភ័យ​យ៉ាងខ្លាំង​។download (26)

ព្រោះថា​រឿងអាស្រូវ​កឹ​ប​កេង​ថវិកាជាតិ​នេះ​គឺ​មានតែ​រូបលោក​ហា ប៊ុន​ឡង តែ​ម្នាក់​ប៊ុ​ណ្ណោះ​ដែលជា​អ្នកទទួលខុសត្រូវ​ធំ ដោយ​គាត់​ជា​អ្នកគ្រប់គ្រង​លើ​ការចំណាយ​ចំណូល​របស់​មន្ទីរ​។ ទទ្ទឹម​គ្នា​នោះ​លោក​ហា ប៊ុន​ឡង បានកើត​ការសង្ស័យ​ទៅលើ​មន្ត្រី​សំខាន់ៗ​មួយចំនួន​នៅក្នុង​មន្ទីរ​ថា​ជា​អ្នក​ទំលាយ​ការសម្ងាត់​ឲ្យ​អ្នកការ​សែត​ចុះផ្សាយ​ថា​ជា​អ្នក​កាច់​កុង​រូបគាត់​ទៅវិញ​។download (24)
​ ​តាម​ប្រភព​បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​២០១៣​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​បាន​ចំណាយ​ថវិកាជាតិ​មិនមែន​កម្មវិធី​សរុប​អស់​៣៦៧,៣៨៧,៩០០​រៀល ប៉ុន្តែ​ថវិកា​នៅតាម​បណ្តា​ជំពូក​នានា​ដូចជា​ជំពូក​៦០,៦១,៦២ ត្រូវបាន​លោក​ហា ប៊ុន​ឡង កឹ​ប​កេង​ស្ទើរ​ពាក់កណ្តាល​។ ហើយ​ចំណែក​ថវិកា​នៅ​ជំពូក​៦៥​សម្រាប់​ឧបត្ថម្ភ​សហគមន៍​ដែលមាន​ចំនួន​៤៩,៩៨០,០០០​លាន​រៀល ត្រូវបាន​លោក​ហា ប៊ុន​ឡង ស៊ីដាច់​ទាំងស្រុង​ដែល​ថវិកា​នេះ​គឺជា​ថវិកា​សម្រាប់​ទិញ​អង្ករ​និង​សម្ភារៈ​ជូន​ដល​សហគមន៍​ក្រីក្រ ប៉ុន្តែ​ថវិកា​ទាំងនេះ​ពុំបាន​ធ្លាក់​ដល់ដៃ​ពលរដ្ឋ​ក្នុង​សហគមន៍​មួយ​សេន​ទេ​។download (23)

រហូតមកដល់​ពេលនេះ​ថវិកា​ជាង​៤៩​លាន​ខាងលើ​ត្រូវបាន​លោក​ហា ប៊ុន​ឡង ឃុបឃិត​គ្នា​ចែកគ្នា​ស៊ីចាយ​អស់​រយៈពេល​ជាមួយ​ឆ្នាំ​តាំងពី​សម័យ​លោកស្រី​ទូច ស៊ី​ថុល នៅ​ជា​ប្រធាន​មន្ទីរ​។ ក្រោយពី​រឿងអាស្រូវ​នេះ​ផ្ទុះឡើង​លោក​ហា ប៊ុន​ឡង កំពង់​ត្រៀម​ធ្វើ​របាយការណ៍​បំភ្លឺ​ក្រសួង​កិច្ចការនារី និង​អជ្ញាធរ​ខេត្ត​ថា​បណ្តាលមកពី​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ហេង សំណាង ប្រធានសភា​ពានិជ្ជកម្ម​ខេត្តកំពង់ធំ​ថា​ទទួលបាន​ថវិកា​របស់​មន្ទីរ​ដែល​បើក​ចេញពី​រតនាគារ​ជាង​មួយឆ្នាំ​ហើយ ប៉ុន្តែ​មិន​ផ្តល់​អង្ករ​ឲ្យ​មន្ទីរ​ធ្វើ​ឲ្យ​មន្ទីរ​គ្មាន​អង្ករ​ចែកជូន​សហគមន៍​។
​ ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​លោក​ហា ប៊ុន​ឡង និយាយ​ដូច្នេះ​គឺ​គ្មានអ្វី​ក្រៅពី​ការ​ដោះ​បន្ទុក​របស់គាត់​ក្នុង​សុំ​ណុំ​រឿង​ពុករលួយ​ខាងលើ​ទេ ប៉ុន្តែ​បើ​យោងតាម​និតិ​វិធី​ហិរញ្ញវត្ថុ​រាល់​ការ​ទិញដូរ​សម្ភារៈ និង​ទំនិញ​ផ្សេងៗ​ភាគី អ្នកផ្គត់ផ្គង់​មុននឹង​ភាគី​អ្នកទិញ​ស៊ី​ញ៉េ​ឯកសារ​ផ្តល់ជូន​ភាគី​អ្នកផ្គត់ផ្គង់​ឲ្យ​ដក់​សាច់ប្រាក់​នៅ​រតនាគា​រ​បាន​លុះត្រា​ភាគី​អ្នកផ្គត់ផ្គង់​ប្រគល់​ទំនិញ​សម្ភារៈ​ដល់​ភាគី​អ្នកទិញ​រួច​ទំនិញ​រួចរាល់​ទើប​ស៊ី​ញ៉េ​ឯកសារ​ទៅ​ដក់​សាច់ប្រាក់​បាន​។

ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា​គឺជា​ការឃុបឃិត​គ្នា​ដើម្បី​ដក់យក​ថវិកាជាតិ​មក​ស៊ីចាយ ហើយ​នៅពេល​បែក​រឿង​ទើប​រក​លេស​ថា​មកពី​ក្រុមហ៊ុន​មិន​ផ្តល់​ទំនិញ​សម្ភារៈ​ឲ្យ​ទៅវិញ​ពិតជា​គួ​ឲ្យ​អស់សំណើច​មែន​។​ ​តាម​ប្រភព​បាន​បញ្ជាក់ថា ការនិយាយ​របស់លោក​ហា ប៊ុន​ឡង គឺជា​ការឆ្លុះ​ប​ញ្ជាំ​ង​ដ៍​ធំ​មួយ នៅ​ខេត្តកំពង់ធំ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ហេង សំណាង ដែល​តែងតែ​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​សម្ភារៈ​ឲ្យ​តាម​បណ្តា​មន្ទីរ​អង្គភាព ប៉ុន្តែ​

ទំនិញ​ខ្លះ​គេ​ប្រគល់ជូន​សាមី​មន្ទីរ​អង្គភាព ឯ​ទំនិញ​ខ្លះ​មិន​ត្រូវបាន​គេ​ផ្តល់ជូន​ទេ តែ​ដោយ​គេ​ផ្តល់ជូន​ប្រាក់​ដែល​ក្រុមហ៊ុន​រត់ការ​ដក​ពី​រតនាគារ​ឲ្យ​ទៅ​សាមី​មន្ទីរ​អង្គភាព​ដែល​ត្រូវ​ទទួល​ទំនិញ​នោះ​ជំនួស​វិញ​។ ដើម្បី​ជា​ប្រយោជន៍​របស់​ក្រុមហ៊ុន និង​ប្រធាន​រួម​នឹង​មន្ត្រី​សំខាន់​នៅក្នុង​មន្ទីរ​អង្គភាព​ទាំងនោះ ហើយ​រដ្ឋ​ជា​អ្នក​ខាត​ទៅវិញ​។ បើ​និយាយ​រឿងអាស្រូវ​ពុករលួយ​របស់​មន្ទីរ​កិច្ចការនារី​មកដល់ពេលនេះ​គេ​អង្កេត​ឃើញថា មិនមែន​មានតែ​នៅ​ខេត្ត​កំបង់​ធំ​ទេ ខេត្តពោធិសាត់ កំពង់ស្ពឺ និង ឧ​ត្ត​មានជ័យ ក៍​មានរឿង​ស្រដៀង​គ្នា​នេះដែរ​។​
​ ​សូម​រំលឹកថា នៅ​ឆ្នាំ​២០១៣​មន្ទីរ​កិច្ចការនារី​បាន​ចំណាយ​ថវិកាជាតិ​សរុប​អស់​៣៦៧,៣៨៧,៩០០​រៀល ក្នុងនោះ​ជំពូក​៦០​អស់​ចំនួន​៧១,០៨៥,៧០០​រៀល ជំពូក​៦១​អស់​២៦,២១០,០០០​រៀល ជំពូក​៦២​អស់​២៦,៣៦៨,២០០​រៀល ជំពូក​៦៤​អស់​១៩៣,៧៤៤,០០០​រៀល ជំពូក​៦៥​អស់​ចំនួន​៤៩,៩៨០,០០០​រៀល ។​
សម្រាប់​គម្រោង​ចំណាយ​ឆ្នាំ​២០១៤ ដែល​មិនទាន់​អនុវត្តន៍​បញ្ចប់​គឺមាន​ថវិកា​សរុប​៤៩៩,០​លាន​រៀល ក្នុងនោះ​ជំពូក​៦០​ចំនួន​៦៥,០​លាន​រៀល​ជំពូក​៦១​ចំនួន​៣០,០​លាន​រៀល ជំពូក​៦២​ចំនួន​៣២,០​លាន​រៀល ជំពូក​៦៤​ចំនួន​៣១៣,០​លាន​រៀល ជំពូក​៦៥ អស់​៥៩,០​លាន​រៀល ប៉ុន្តែ​ថវិកា​ទាំងនេះ​ឥឡូវនេះ​ត្រូវបាន​គេ​ចាយ​អស់​មួយចំនួនធំ​ទទ្ទឹម​គ្នា​នោះ​ក៍​អង្កេត​

ឃើញថា​មាន​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ ដែល​ចាំបាច​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​កិច្ចការនារី និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួ​ត្រួតពិនិត្យ​ការចំណាយ​នានា នៅក្នុង​មន្ទីរ​មួយ​នេះ​ឲ្យ​បាន​ស៊ីជម្រៅ​និង​ជួប​សម្ភាស៍​គ្រប់​មន្ត្រី​ធំ​តូច​រួម​និង​ពលរដ្ឋ​ដែលជា​អ្នកទទួលផល​ប្រយោជន៍​នៃ​ការចំណាយ​ខាងលើ​ឲ្យ​បាន​ដល់​មូ​ដ្ឋា​ន និង​រកឃើញ​ការពិត​ជាមិនខាន​៕