ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត

0

កំពង់ចាម: នាព្រឹកថ្ងៃទី​៣​ ខែមិថុនា​ ឆ្នាំ​២០២៣​នេះ​ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងស្រុកបាធាយ ចំនួន ៨.២៤៥នាក់ មកពីឃុំចំនួន១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលពិធីប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកបាធាយ។

ក្នុងឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារ ក៏បានផ្តល់ថវិកាឧបត្ថម្ភរបស់គណបក្ស ជូនដល់សមាជិកដែលបានចូលរួមទាំងអស់ ក្នុងម្នាក់ទទួលបាន ថវិកាចំនួន ១០.០០០រៀលផងដែរ។