ព្រៃលិចទឹកមួយកន្លែង ប្រមាណជាង១០ហិហិតា កំពុងរោងការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ

0

កែប ៖ ប្រជាពលរដ្ឋ រស់នៅភូមិទួលស្រងាំ ឃុំ អង្កោល ស្រុកដំណាក់ ចង្អើរ បានខ្សឹបប្រាប់អ្នកយកព័ត៌ មានយើង អោយដឹងថា ព្រៃលិចទឹកមួយកន្លែង ប្រមាណជាងដប់ ហិកតា ស្ថិតនៅចំណុច កោះវែង ភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណា ក់ចង្អើរ ខេត្តកែប ត្រូវបានរងកាកាប់បំផ្លាញ ដើម្បីពង្រីកយកដីធ្វើជាកម្មសិទ្ធិ ហ្នឹងយកលក់ទៅឱ្យអ្នកផ្សេង។

អភិបាលស្រុកដំណាក់ចង្អើរ លោកឆាងឆៃ បានប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទ ឱ្យដឹងថា លោកកំពុង តែរៀបចំដាក់ការជ្រាវជ្រាវរកជនខិ លខូច ដែលមកកាប់ឆ្ការព្រៃលិចទឹកខាងលើនេះ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្តកែប លោក ភិនបូរិន្ទ បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា លោកបញ្ជាឱ្យមន្ត្រីជំនា ញចុះទៅពិនិត្យមើលហើយ ឥឡូវ នេះ លោកកំពុងតែទាក់ទងនឹងធ្វើការ ជាមួយអាជ្ញាធរបន្តទៀត ដើម្បីវែករកមុខជនខិលខូចមកធ្វើការអប់រំ បញ្ហាកាប់ឆ្ការព្រៃលិច ទឹកនៅចំណុចភូមិឃុំខាងលើនេះ។

ពលរដ្ឋបាននាំគ្នាលើកឡើងថា បញ្ហាកាប់ឆ្កាព្រៃលិចទឹកខាងលើនេះ ពួកគេក៏ធ្លាប់ឃើញមានអាជ្ញាធរនិងសមត្ថកិច្ចចុះមកជាញឹកញាប់ដែរ ប៉ុន្តែហេតុអ្វីនៅតែក្រុមឈ្មួញជួលកម្មករកាប់ស្កាព្រៃបានដដែល មិនដឹងមកពីមូលហេតុអ្វី ពលរដ្ឋបានដាក់ការសង្ស័យថា កន្ទេលធំ ប្រឡំដេកហើយអញ្ចឹង  ពេលសមត្ថកិច្ច និងអាជ្ញាធរ ចុះទៅពិនិត្យមើល កម្មករនាំគ្នារត់បាត់អស់ ពេលដែលអាជ្ញាធរនិងសមត្ថកិច្ចដកទ័ពចេញវិញ ក៏នាំគ្នាចូលកាប់ឆ្ការជាបន្តទៀត ។

អ៊ុស្រីម្នាក់បានប្រាប់ឲ្យដឹងថា អ្នកដែលរកស៊ីកាប់ស្កាព្រៃលិចទឹកខាងលើនេះ សុទ្ធតែប្រជាពលរដ្ឋខ្វះខាត ហើយអ្នកជួលកាប់ឆ្កាព្រៃនេះបានកម្រៃគួរសមដែរ ក្នុងមួយ ថ្ងៃ 10 ម៉ឺនរៀល ដើម្បីយកប្រាក់កម្រាយ មកចិញ្ចឹមប្រពន្ធកូន។