សមត្ថកិច្ចខេត្តកំពង់ធំ ចាប់ខ្លួនមន្ត្រីយោធាម្នាក់បញ្ជូនទៅកាន់ពន្ធនាគារ ពាក់ព័ន្ធនឹងការចូលទៅកាប់ព្រៃអង់តែនខុសច្បាប់

0

កំពង់ធំ៖ មន្ត្រីយោធាម្នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ធំ បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្ត បន្ទាប់ពីបានកាប់រៀនទន្ទ្រានព្រៃយកហុំពទ្ធដីព្រៃឈើ តំបន់ព្រៃអង់តែនដោយខុសច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោក ង៉ែតណារ័ត្ន បានបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថ ដែលទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅតុលាការខេត្តកំពង់ធំភ្លាមៗ ដោយចោទពីបទ “ផ្ដើមគំនិតក្នុងអំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋដោយគ្មានលិខិតអនុញ្ញាត”។
បុគ្គលដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ មានឈ្មោះ លោក ស៊ាង សុខឈន ដែលជាជនដៃដល់ រស់នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបាននឹងកំពុងកាប់បំផ្លាញព្រៃអង់តែន រាប់រយហិកតានៅចំនុច៤៤- អូរតាកាវ ។
ក្រោយបញ្ជូនទៅតុលាការបុគ្គលរូបនេះបានឆ្លើយសារភាពថា ខ្លួនមានអ្នកនៅពីក្រោយខ្នង ដែលផ្ដល់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឲ្យលោកធ្វើសកម្មភាពកាប់បំផ្លាញព្រៃអង់តែននោះ គឺលោកឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ ។ ហើយបើតាមប្រភពថា ជាកងទ័ពមួកខៀវទៀតផង។ ចំណែកអ្នកពាក់ព័ន្ធក្នុងករណីនេះ ចៅក្រមស៊ើបសួរកំពុងបន្តនិតិវិធី។
យើងចាំមើលថា អ្នកនៅពីក្រោយខ្នងនៃវិនាសកម្មព្រៃឈើតំបន់ព្រៃអង់តែន រាប់សិបហិចតា នៅចំនុច ៤៤-អូរតាកាវ រង់ចាំមើលនិតិវិធីបន្តទៀតថា តើការឃាត់ខ្លួន ជនសង្ស័យម្នាក់នេះ និងទៅជាយ៉ាងណា? ហើយតើឧត្តមសេនីយ៍ពាក់ផ្កាយ២ ដែលនៅពីក្រោយខ្នងនៃការកាប់រៀនទន្ទ្រានកាន់កាប់ ហ៊ុព័ទ្ធដីព្រៃឈើដោយខុសច្បាប់រូបនេះនឹងទៅជាយ៉ាងណាដែរ៕