ខេត្តព្រះសីហនុ.ដីភ្នំនៅតំបន់តំបន់ឧឡាជាតិរាមស្រុកព្រែនប់ខេត្តព្រះសីហនុជាច្រើនកំពង់ប្រឈរមុខការឈុសឆាយបំផ្លាញពីសំណាក់ក្រុមជនខិលខូចដើម្បីយកអាចម៌ដីលក់ដោយគេពុំដឹងថាការឈុសបំផ្លាញភ្នំពីមួយកន្លែងទៅមួយកន្លែងបានយ៉ាងរលូនដូចនេះមានច្បាប់អនុញាត្តិត្រឹមត្រូវឬយ៉ាងណានោះទេ។
.ជាក់ស្តែងដូចជាទីតាំងភ្នំមួយកន្លែងស្ថិតនៅក្នុងឃុំរាមតំបន់ចំណុច(ថ្មអង្កែប)ត្រូវបានគេមើលឃើញថាមានគ្រឿងចក្រចំនូន២គ្រឿងកំពង់ធ្វើការឈុសឆាយយ៉ាងសកម្មនិងមានរថយន្តដឹកដីប្រមាណជាង១០គ្រឿងចេញចូលដឹកជញ្ជូនអាចម៌ដីដង្ហែរគ្នាដូចបុណ្យកឋិនយ៉ាងអញ្ចឹងដែរដើម្បីនាំយកអាចម៏ទាំងនោះទៅលក់ឲ្យក្រុមហ៊ុនម៉ៅការសាងសង់ព្រលានយន្តហោះកងកេង។
.ពាក់ពន្ឋ័ការជីកកកាយភ្នំយកអាចម៌ដីតំបន់ខាងលើនេះត្រូវបានបុរសម្នាក់ដែលអះអាងថាខ្លូនជាអ្នកមើលការខុសត្រូវការដ្ឋានដឹកដីនេះនិយាយប្រាប់ក្រុមអ្នកយកពត៏មានការសែត្រ.ទូរទស្សន៍ក្រុងស្រុកជាច្រើនបែបឡូយថាទីតាំងដីនេះជាដីកម្មសិទ្ធិរបស់លោកឧកញ្ញ៉ាលឹមហ៊ុយឡេងនៅក្រុងព្រះសីហនុ ដូចនេះបើចង់ដឹងគូរទៅសួរលោកឧកញ្ញ៉ាទៅ។
.លោកនូវការុននាយកឧឡាជាតិរាមបានធ្វើការបញ្ជាក់ផងដែរថាដីចំណុចកំពង់ធ្វើការឈុសឆាយខាងលើនេះចំណុចខ្លះ(ដីចង្កេះភ្នំ)ត្រូវបានរាជរដ្ឋាភិបាលកាត់ចេញពីរដែនឧឡាជាតិរាមផ្តល់ជូនប្រជាពលរដ្ឋដែលពាក់ពន្ធ័រស់នៅតំបន់នោះតាំងពីឆ្នាំ២០១១មកម្លេះដូចនេះរាល់ការឈុសឆាយដីកាយយកអាចម៏ដីលក់នៅត្រង់ចំណុចនោះបើលិនជាគេធ្វើឡើងនៅលើដីដែលបានកាត់ចេញពីរតំបន់ឧឡាជាតិរូចវាមិនបញ្ហារនោះទេពីព្រោះហូសដែនសត្ថិកិច្ចរបស់លោកគ្រប់គ្រងប៉ុន្តែរបើការឈុសឆាយនេះមានការប៉ះពាល់ដីឧឡាជាតិលោកនិងអនុវត្តន៍តាមផ្លូវច្បាប់មិនឲ្យរូចខ្លូនឡើយ។
.លោកប្រាក់ចន្ទ័ប្រាថ្នាប្រធានមន្ទីរឧស្សាហកម្មខេត្តព្រះសីហនុចំពោះបញ្ហារឈុសឆាយកាយយកអាចម៏ដីលក់ខាងលើនេះលោកមិនទាន់បានដឹងនៅឡើយទេប៉ុន្តែរលោកនិងចុះទៅមើលដោយផ្ទាល់ដល់ទីតាំងការដ្ឋានលក់អាចម៏ដីនោះដើម្បីពិនិត្យរកមើលពីរច្បាប់អនុញាត្តិហើយបើសិនជាគ្មានច្បាប់អនុញាត្តិត្រឹមត្រូវទេនោះលោកនិងធ្វើការបញ្ឈប់សកម្មភាពមិនអនុញាត្តិឲ្យធ្វើការឈុសឆាយកាយយកអាចម៏ដីលក់បន្តទៀតទេ។លោកប្រាក់ចន្ទ័ប្រាថ្នាបានបញ្ជាក់ថាកាដ្ឋានជីកយកអាចម៏ដីលក់ខាងលើនេះអាចដំណើរការឡើងវិញបានលុះត្រាតែម្ចាស់ការដ្ឋានធ្វើច្បាប់អនុញាត្តិរូចរាល់ជាមុនសលិន។
.គូរំលិកផងដែរថានៅដីភ្នំជាច្រើនលើទឹកដីឧឡាជាតិរាមត្រូវបានក្រុមអ្នករកស៊ីលក់អាចម៌ដីឃុបឃិតគ្នាធ្វើការឈុសឆាយបំផ្លាញស្ទើរលាយរលាត់អស់ទៅហើយដោយអាចម៍ដីទាំងនោះភាគច្រើនគេដឹកយកទៅចាក់ចូលសមុទ្រហ៊ុំពទ្ធ័យកដីនិងមូយចំនូនទៀតគេដឹកយកទៅចាក់លុបព្រែលិចទឹកដោយខុសច្បាប់ប៉ុន្តេរអ្វីដែលគួរឲ្យចាប់អារម្ភនោះគឺរាល់បទល្មើសទាំងអស់ខាងលើនេះហាក់ដូចជាពុំដែលមានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចអ្វីនោះទេគឺបទល្មើសកើតឡើងជាហូហែរបានយ៉ាងរលូន៕កោះពស់(រូបភាពទីតាំងកាយដីភ្នំខាងលើ)