កិច្ចប្រជុំសាមញ្ញ លើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧
២.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់ប្រតិទិននៃកិច្ចប្រជុំសាមញ្ញ ឆ្នាំទី៥ អាណត្តិទី៣
៤. ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៥. ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត
៦.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៤៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣)។
សូមជម្រាបផងដែរថា នៅក្នុងកិច្ចប្រជុំព្រឹកនេះ មុននឹងចាប់ផ្តេីមដំណេីរការកិច្ចប្រជុំ គណៈអធិបតីរួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីដែលចូលរួមក្នុងកិច្ចប្រជុំបានក្រោកឈស្មឹងស្មាតគោរពដល់ដួងវិញ្ញាក្ខន្ធ ឯកឧត្តម វ៉ា សារ៉េន សមាជិកក្រុមប្រឹក្សាខេត្តដែលបានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ចំនួនមួយនាទីផងដែរ៕គឹមសេង