ប្អូនថ្លៃជេរគោបងថ្លៃច្រឡំថាជេរខ្លួន ទាញពូថៅកាប់ជាច្រើនពូថៅ រងរបួសធ្ងន់

0

សៀមរាប÷ បរុសម្នាក់កំពុងដើរដឹកសត្វគោ ហើយបានជេរសត្វគោដែលកំពុងដឹក ស្រាប់តែបងថ្លៃ យល់ថាប្អូនថ្លៃបានជេរខ្លួន ក៏បានយកពូថៅ មកកាប់ជាច្រើនពូថៅ បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ។
យោងតាមរបាយការណ៍ របស់មន្រីកងរាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំ÷
នៅវេលាម៉ោង១៨.២៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីហឹង្សាដោយមានស្ថានទំងន់ទោស នៅចំណុចភូមិស្លាត ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ជនសង្ស័យឈ្មោះ ហឿ ហួម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ហាក់ ជ្រឹក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ(ត្រូវជាប្អូនថ្លៃ)របួសធ្ងន់ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ។
មូលហេតុ៖ ជនរងគ្រោះទៅដេញគោមកផ្ទះហើយជេរគោ ជនសង្ស័យខឹងថាជនរងគ្រោះជេរមកលើគាត់៕