ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចែក ជូនពលរដ្ឋងាយរងគ្រោះ ជីវភាព ខ្វះខាត ៣០០គ្រួសារ នៅស្រុកជើងព្រៃ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣នេះ បាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិ ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនជនងាយរងគ្រោះ ចាស់ជរា ជនមានពិការភាព ស្ត្រីមេម៉ាយក្រីក្រ អ្នក មានជំងឺប្រចាំកាយ ទ័លលំបាក និងកុមារកំព្រា ចំនួន ៣០០គ្រួសារ មកពីឃុំផ្តៅជុំ និងឃុំខ្នុរដំបង ក្នុង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ  ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហម កម្ពុជា ជូនដល់លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត  ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង ឱ្យ ចុះអន្តរាគមន៍ ជួយសម្រាល ទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកយាយ លោកតា ចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកយាយ លោកតា បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ លោកយាយ លោកតា និង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់សូមបន្តអប់រំណែនាំកូនចៅ ឱ្យ បានយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរកបាន មក ដោយលំបាក ដូច្នេះ យេីង ត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ពោលគឺ ត្រូវ ប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឱ្យ បាន ឋិតថេរគង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជា វិលទៅរកគ្រោះមហន្តរាយ សារជាថ្មីទៀត នោះ ។

គួរ បញ្ជាក់ ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ ងាយរងគ្រោះ ទាំង ៣០០គ្រួសារ ដោយ ក្នុង ១គ្រួសារ ទទួលបាន ៖ – អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មី ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០កំប៉ុង , ឃីត ១កញ្ចប់ និងថវិកា ៣០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តផ្តៅជុំ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និងបច្ច័យ មួយចំនួនផងដែរ ៕