គោយន្តដឹកឈើមិនស្របច្បាប់ជាច្រើនម៉ែត្រគូបត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានជូនមេព្រៃជីក្រែង

0

សៀមរាប÷ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបគោយន្កកន្ត្រៃ ដឹកឈើមួយគ្រឿងធ្វើឡើងនៅស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ខែមិថុនាឆ្នាំ ២០២៣ វេលាម៉ោងជិត៤ទៀបភ្លឺ។

ក្រោយពីការបង្ក្រាប វត្ថុតាងត្រូវបានប្រគល់ជូន ជំនាញ សង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង។

មន្ត្រីកងរាជអាវុធហត្ថស្រុកជីក្រែង បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង ដឹកនាំដោយ លោក សាំង វង្សសំរិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង

បានចុះឃាត់គោយន្តកន្រ្តៃដឹក ផល អនុផលព្រៃឈេីចំនួន 01គ្រឿង នៅចំណុចលេីផ្លូវលំ ស្ថិតក្នុងភូមិស្ពានត្នោត2 ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប

វត្ថុតាងរួមមាន :ប្រភេទឈេីចំបក់(ក្តា) ចំនួន 0,015×0,18×5×199សន្លឹក =  2,686³

ប្រភេទឈេី(ដុំ) ចំបក់ ចំនួន0,04×0,15×4×39ដុំ = 0,936³សរុបរួមចំនួន : 3,622³

ជនសង្ស័យ: ឈ្មោះ ម៉ៅ ជា.   ភេទប្រុស អាយុ 27ឆ្នាំទីលំនៅ ភូមិព្រៃធំ  ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប

វត្ថុតាង និងជនសង្ស័យបានប្រគល់អោយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង ដេីម្បីអនុវត្តនីតិវិធីបន្ត