ប្រធាន កាកបាទក្រហម ខេត្ត កំពង់ចាម បានអំពាវនាវ ដល់ ពលរដ្ឋ ឱ្យ រួមគ្នា ថែរក្សាការពារ សុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ដើម្បីរាជរដ្ឋាភិបាល មានឱកាសបន្ត ការ អភិវឌ្ឍន៍

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអំពាវនាវ ដល់ ប្រជាពលរដ្ឋ ឱ្យ រួមគ្នា ថែរក្សាការពារ សុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ដើម្បី រាជរដ្ឋាភិបាលកម្ពុជា មានឱកាសបន្ត ការ អភិវឌ្ឍន៍ប្រទេសជាតិ ការ ថ្លែង បែប នេះ ក្នុង ឱកាស គល់ផ្ទះមនុស្សធម៌ទី១៤ ជូនប្រជាពលរដ្ឋ ទ័លលំបាក ១គ្រួសារ នៅភូមិភូមិថ្មកែវ ឃុំត្រប់ ស្រុក បាធាយ និង ចែក អំណោយ សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិ ត ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជីវភាព ខ្វះខាត ២០០គ្រួសារ នៅវត្តភ្នំវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ នាព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា បាន បានថ្លែងថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសយើង មាន សុខសន្តិភាព ព្រោះ សន្តិភាពមានតម្លៃ ធំធេង ណាស់ សម្រាប់ប្រជាជនកម្ពុជា ផ្ទុយ ទៅ វិញ បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកយាយ លោកតា ចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកយាយ លោកតា បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ផងដែរ ។

គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនគ្រួសារ ឈ្មោះ យ៉េង យាន់ សម្រាប់សង្កត់ផ្ទះថ្មីរួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២ , សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល ចំពោះ លោកយាយ លោកតា ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ផ្ទះថ្មី ចំនួន ២១នាក់ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺន រៀល ។ ដោយឡែក លោកយាយ លោកតា បងប្អូន ជនងាយរងគ្រោះ ទាំង ២០០គ្រួសារ , ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់ និងថវិកា ៣ម៉ឺន រៀល ។ ព្រមទាំង ប្រគេនព្រះអនុគណ និង ព្រះចៅអធិការវត្តភ្នំវិហារ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ – ទឹកសុទ្ធ ២កេស និង បច្ច័យ មួយចំនួន ផងដែរ ។