អ្នកបើកបររថយម្តងងុយដេកបើកធ្លាក់ពីបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរួមរបួសស្រាលជាច្រើននាក់

0

កែប៖ នៅរសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣នៅ វេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកំណាត់ផ្លូវជាតិ លេខ ៣៣ តង្រង់ចំណុចទល់មុខសាកលវិទ្យាល័យ តេជោ ហ៊ុន សែន ចំការដូង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១.២២ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
សមត្ថកិច្ចឲ្យដឹងថា រថយន្ដម៉ាក តាកូម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC.3606 បើកបរដោយឈ្មោះ ម៉ីន អាស៊ី ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករមូលហេតុអ្នកបើកបររថយម្តងងុយដេក(របួសស្រាល) រួមដំណើរដោយៈ១.ឈ្មោះ សារី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករបួសស្រាល)
២.ឈ្មោះ សាតាស់ ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរកសិករ (របួសធ្ងន់)
៣.ឈ្មោះ និច សូឡោះ ភេទ ប្រុស អាយុ ៧ ឆ្នាំមុខរបរសិស្ស (របួស ធ្ងន់)៤.ឈ្មោះ ហាហ្វីស ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)៥.ឈ្មោះ រស់ មៃ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់)៦.ឈ្មោះ ហូ ស៊ីត ភេទ ប្រុស អាយុ ៤ ឆ្នាំ មុខរបរ កុមារ (របួសស្រាល)៧.ឈ្មោះ ស ហ្វីយ៉ា ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ(របួសស្រាល)៨.មៃ រ៉ា អាយុ ១ ខួប ទារក ស្រី (របួសធ្ងន់)
៩.ឈ្មោះ អូម៉ារក់ ភេទ ស្រី អាយុ ៣ ឆ្នាំ មុខរបរ កុមារ (របួសធ្ងន់)
១០. ឈ្មោះ ម៉ូសើត ភេទ ប្រុស អាយុ ៦ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)
១១.ឈ្មោះ បូរីរ៉ោះ ភេទ ប្រុស អាយុ ៦ ឆ្នាំ (ស្លាប់) ទាំង ១១ នាក់ ខាងលើរស់នៅភូមិ ព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
សមត្ថកិច្ចបញ្ជាក់ថា ចំណែកអ្នកបើកបររថយន្ត នគរបាលចរាចរណ៍យើង បានហៅមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងកែប ។ចំណែកអ្នករបួសជាច្រើននាក់នោះ ត្រូវបានរថយន្តអធិការនគរបាលក្រុងកែប ដឹកបញ្ជូនទៅមន្ទីរពេទ្យ ខេត្តកែប ហើយវត្ថុតាងរថយន្តមួយគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ៕