កិច្ចប្រជុំបច្ចេកទេសលើក៣៧ នៃគណៈកម្មាធិការ អាយ ស៊ី ស៊ី-អង្គរ នឹងរៀបចំប្រព្រឹត្តទៅ នាថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣

0

សៀមរាប៖ គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា សហប្រធានគណ:កម្មាធិការអន្តរជាតិ អាយ ស៊ី ស៊ី-អង្គរ លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌នៃស្ថានទូតបារាំង និងលោក Ichitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន។

សូមបញ្ជាក់ថា គណៈកម្មាធិការ អាយ ស៊ីស៊ី-អង្គរ តែងតែរៀបចំកិច្ចប្រជុំរបស់ខ្លួនចំនួនពីរដងក្នុងមួយឆ្នាំ៕