រថយន្តមួយគ្រឿងបុកមនុស្សស្លា.ប់បើកគេចខ្លួនបាត់

0

សៀមរាប÷ នៅថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅត្រង់ចំណុច ខាងជើងភ្នំក្រោម ស្ថិតនៅភូមិ ក្រសាំងលើង  សង្កាត់ សៀមរាប ក្រុង.ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរ រវាងម៉ូតូម៉ាក HONDA DRKAM ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA 6562 បើកបរដោយឈ្មោះ ព្រែក សីហា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ សំរោងយា ឃុំ សំរោងយា ស្រុកពួក.ខេត្ត សៀមរាប (ទិសដៅពីរជើងទៅត្បូង) និង រថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបើកគេចខ្លួនបាត់ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ(ស្លាប)។
មូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប សពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។