ក្រសួងប្រៃសណីយ៍កំពុងដាក់បញ្ជូលសំណើតម្លើងតម្លើងWi-Fi សាធារណៈ ក្នុងតំបន់អង្គរដូនគណ:កម្មកាធិការ(I C C)ដើម្បីសម្រេច

0

សៀមរាប: កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)នៅខេត្តសៀមរាបនេះ បានឈានដល់ថ្ងៃទី២ហើយ។
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២ ដែលស្ថិតនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរានឹងនេះ ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ កំពុងពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍នានា នៅក្នុងតំបន់រមណីយដ្ឋានដែលប្រកបដោយចីរភាព ព្រមទាំងជជែកអំពីទេសភាពវប្បធម៌នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ។
ក្នុងកិច្ចប្រជុំរយៈពេលជាច្រើនម៉ោងនៅថ្ងៃទី១៣ខែមិថុនានេះ ក្រុមអ្នកជំនាញ អាយ ស៊ី ស៊ី អង្គរ ក៏បានលើកមកពិភាក្សាអំពីចំណុចជាច្រើនទៀត ដូចជាគម្រោងរបស់មជ្ឈមណ្ឌលអេកូទេសចរណ៍ គម្រោងតម្លើងWi-Fi សាធារណៈ ឱ្យមហាជនប្រើប្រាស់ដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលក្នុងតំបន់អង្គរ។
ជាមួយគ្នានេះដែរក្រុមអ្នកជំនាញក៏នឹងពិភាក្សាអំពីរបាយការណ៍ពិសេសសម្រាប់ការអភិរក្ស ការពិភាក្សាអំពីអនុសាសន៍ថ្មីសម្រាប់ការអភិរក្សការស្រាវជ្រាវ និងបុរាណវិទ្យា ការពិភាក្សាអំពីអនុសាសន៍ថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់អង្គរនិងតំបន់សំបូរព្រៃគុក ព្រមទាំងពិភាក្សាដេញដោលទៅលើចំណាប់អារម្មណ៍ទូទៅនៃទេសភាពវប្បធម៌នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកផងដែរ៕