(ប៉ៃលិន)៖ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងសហការី បានបន្តទទួលជួបសវនាការ និងទទួលថវិកាចំនួន ពីលោក លោកស្រី មន្រ្តីរាជការ សប្បុរសជនតំណាងឲ្យមន្ទីរអង្គភាពនានា ជុំវិញខេត្ត ដែលបានឧបត្ថម្ភ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
ស្ថិតក្នុងឱកាសនោះ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តប៉ៃលិន បាននាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ជាបន្តបន្ទាប់រហូតមក។ជាមួយគ្នានេះ លោកជំទាវអនុប្រធាន ក៍បានជម្រាបជូន គណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗ របស់សាខាខេត្តប៉ៃលិន ក្នុងការជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត និងសកម្មភាពជាច្រើនទៀត របស់កាកបាទក្រហមកម្ពុជា ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលានិងស្របតាមទិសស្លោក កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល។លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
១/មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០ រៀល
២/មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល, ៣/ធនាគារកាណាឌីយ៉ា ក.អ សាខាខេត្តប៉ៃលិន បានឧបត្ថម្ភថវិកាចំនួន ៤,០០០,០០០រៀល, ៤/លោក សាខុន យុទ្ធី និងភរិយា បានឧបត្ថម្ភថវិកាចំនួន ៣០០,០០០រៀល ផងដែរ។ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមអំពាវនាវ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និង ទប់ស្កាត់ជម្ងឺឆ្លងនានាសូម សប្បុរសជន ដែលមានបំណងបរិច្ចាកថវិកា ជូនសាខា កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសូមទំនាក់ទំនង ៖
១. ឯកឧត្តម សៅ សារ៉ាត់ (លេខទូរស័ព្ទ 097 78 21 268)
២. លោកជំទាវ ពៅ សុខ (លេខទូរស័ព្ទ 088 41 40 656)
៣. ឯកឧត្តម ហុក សុផល (លេខទូរស័ព្ទ 097 73 33 143) ផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន