ពលរដ្ឋ៦នាក់រងរបួសដោយក្របីវ័ធនៅកណ្តាលក្រុងប៉ោយប៉ែតដាក់បណ្តឹងបន្តបន្ទាប់ តែម្ចាស់សត្វនេះសម្ងំលាក់ខ្លួន

0

បន្ទាយមានជ័យ៖ មកទល់ល្ងាចដដែលមានពលរដ្ឋរងគ្រោះរបួស៣នាក់ហើយបានមកដាក់ពាក្យបណ្តឹងនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីមានឧបទ្ទហេតុក្របីឈ្មោលអត់ខ្សែ ក្រឡុះ ដែលឡើងកផងបានដេញវ័ធនៅកណ្តាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៣។

គឺវាដេញវប្រជាពលរដ្ឋដែលកំពុងបើកបរនិងជិះម៉តូលើផ្លូវចំណុចជិតកែងបំបែកជាបួនជ្រូកខ្វៃ ផ្សារត្រី ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់កាសែតរស្មីកម្ពុជានាល្ងាចថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៣ ថា : ក្របីនោះបានបោលកណ្តាលក្រុង ហើយដេញវ័ធមនុស្សដូចកម្រោលចូលបណ្តាលអោយរងរបួសធ្ងន់មនុស្សចំនួន០២ នាក់ :
១-ឈ្មោះ សុវណ្ណ ស្រីលក្ខ ភេទស្រីអាយុ៣៧ មុខរបបលក់បាយនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ របួសខ្នង .
២-ឈ្មោះហម ខៀវ ភេទប្រុស ៤៨ របួសចំភ្លៅ ។
គេបានបញ្ជួនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ពេទ្យក្រុងដីថ្មី)។
លោកសៅ សារឿន បានបន្តថា : ចំណែកក្របីត្រូវបាន
កម្លាំងនគរបាលប៉ុស្តិ៏រដ្ឋបាលសង្កាត់អូរជ្រៅនិងកម្លាំងជំនាញនៃអធិការដ្ឋានរួមជាមួយនិងពលរដ្ឋបាននាំគ្នាធ្វើការព័ទ្ធចាប់បាន នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល ហើយយកទៅសុំផ្ញើរក្សាទុកនៅចំការខ្នុររបស់ឈ្មោះធីស្នា មានរបងថ្មជុំវិញ។ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត។ពោលគឺទុកជាបណ្តោះអាសន្នដើម្បីស្រាវជ្រារកម្ចាស់ក្របីចូលខ្លួនដោះស្រាយ ។

ចំណែកប្រភពប្រជាពលរដ្ឋវិញអោយដឹងថា : សត្វក្របីមួយក្បាលនេះក៏លេខមុខនៅកណ្តាលប្រជុំជនក្រុងដូចទីតាំងខាងលើ ដោយមិនដឹងថាវាជាក្រប់អ្នកភូមិចិញ្ចឹមឬជាក្របីក្នុងក្រោលសត្តឃាតដែលគេរងចាំប្រល័យធ្វើម្ហូប ។
ប្រភពបន្តថា :ករណីក្របីវ័ធនេះ បង្កអោយរបួសធ្ងន់-ស្រាលមនុស្សដល់ទៅ៦នាក់ ។
ក្នុងនោះ ៣នាក់បានចេញមកប្តឹង។

ករណីនេះដែរ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខ្លះបានច្រានចោលពាក្យចចាមអារាមដែលថា : ឧបទ្ទហេតុសត្វក្រប៉រត់ចូលនិងបង្កអព្ភូតហេតុក្នុងក្រុងនេះជាប្រមូលអាក្រក់ បង្កទុរ្ភិក្សក្រីក្រ និងជាឧបទ្រពចង្រៃ ។ដោយមន្ត្រីពន្យល់ថា វាករណីចៃដន្យ ហើយវាជាសត្វស្រុកទេតើ មិនមែនសត្វព្រៃនោះឡើយ ៕ដោយ៖ឃិន គន្ធា