ស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់ករណីរថយន្តធុនធំបើកក្នុងល្បឿនលឿន

0

(កំពង់ធំ)៖ បុរសជាអ្នករួមដំណើរម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នកបើកគោយន្តកន្ត្រៃយ៍ម្នាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តធុនធំបើកបុកពីក្រោយពេញមួយទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង១៣:០៥នាទី រសៀលថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១២២-១២៣ ស្ថិតក្នុងភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សាក្សីនៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តធន់ធំមួយគ្រឿងម៉ាកហីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម1A-9593 បើកបរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែបុកមានគោយន្តកន្ត្រៃយ៍មួយគ្រឿងទៀត ម៉ាកគូបូតា ពណ៌ស្លាទុំ ក្នុងទិសដៅស្របគ្នា ពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពពីសមត្ថកិច្ចលោក សួង ថេន អធិការស្រុកបារាយណ៍ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាហ៊ីយ៉ាន់ដាយ មានម្ចាស់ឈ្មោះ សោ ហុងគ្រី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិតាពូន ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួននៅកន្លែងកើតហេតុ)។

ដោយឡែកជនរងគ្រោះទី១មានឈ្មោះ ហន ទិត្យ ភេទប្រុស អាយុ២៥ រស់នៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់)។
ក្នុងនោះអ្នករួមដំណើរឈ្មោះ ហុន សុដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។ក្រោយសមត្ថកិច្ចធ្វើការវាស់វែងបានបញ្ជាក់ថាមូលហេតុ បង្ករឡេីងដោយអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕