​ស្ត្រី​ដែល​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ជប៉ុន​នាពេល​អ​នា​គត់​

0

​ជាមួយនិង​រូប​សម្ផស​ស្រស់​ស្អា​ត់ និង​ជាទី​ប្រឹក្សា​ដែលមាន​បទពិសោធ មានអំណាច របស់​គណបក្សកាន់អំណាច និង​ជា​បុគ្គល​ចេះ​បទ​បែន​តាម​កាលៈទេសៈ មិន​បង្ករ​ឲ្យ​មាន​សត្រូវ​នៅក្នុង​ឆាក់នយោបាយ ហើយ​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​ពាណិច្ច​កម្ម​និង​ឧស្សាហកម្ម​ជប៉ុន​លោក ស្រី​Yuko Obuchi មាន​លក្ខណសម្បត្តិ​និ​សម្ថ​ភាព​គ្រប់គ្រាន់​ក្នុងការ​ក្លាយជា​នាយករដ្ឋមន្ត្រី​តំបូង​គេ​បង្អស់​របស់​ជប៉ុន​។​images (5)
​បច្ចុប្បន្ន​លោកស្រី​Yuko Obuchi ត្រូវបាន​គេ​ផ្តា​ល់​រហ័ស​នាម​ថា​ជា «​រា​ជនី​ក្នុង​ឆាកនយោបាយ​ជប៉ុន​» ដោយមាន​ឈ្មោះ​បោះ​សម្លេង​យ៉ាងខ្លាំង​នៅក្នុង​ជួរ​អ្នកដឹកនាំ​នយោបាយ​។ ពេលនេះ​លោកស្រី​ទើបតែ​មាន​អាយុ​៤០​ឆ្នាំ​បុ​ណ្ណោះ គឺ​នៅមាន​ពេលវេលា​វេ​ង​ឆ្ងាយ​ទៀត​នៅ​ក្នុងការ​ប្រ​ជេ​ង​ដណ្តើម​តំណែង​នាយករដ្ឋមន្ត្រី​។ សោក​ស្រី​គឺជា​កូន​អតីត​នាយករដ្ឋមន្ត្រី Keizo Obuchi ពេលនេះ​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​និង​ជា​បុគ្គល​លេចធ្លោ​បំផុត​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ​។​images (4)
​បច្ចុប្បន្ន នាយករដ្ឋមន្ត្រី​ស៊ីន​ហ្ស៊ូ​អា​បេ​ទទួលបាន​ការគាំទ្រ ប្រមាណ​៥០​ភាគរយ ប៉ុន្តែ​ចំនួន​អ្នកគាំទ្រ​ឡើង​ចុះ​អាស្រ័យទៅលើ​គោលនយោបាយ​សេដ្ឋកិច្ច និង​ការសន្យា​របស់លោក​។ បើទោះបី​ពេលនេះ​លោក​អា​បេ​ទទួលបាន​ការគាំទ្រ​ជាង​៥០​ភាគរយ តែ​សារព័ត៌មាន​ជប៉ុន​ផ្សាយ​ថា លោក ស្រី​Obuchi នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នាពេល​នាគ​ត់​។​images (2)
​ឪពុក​របស់​លោកស្រី​ដែលជា​អតីត​នាយករដ្ឋមន្ត្រី Keizo បានទទួល​មរណភាព​ពេល​កំពុង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ​២០០០ ។ ការស្លាប់​នោះបាន​ជម្រុញ​ឲ្យ​កូនស្រី OBuchi ចូលរួម​ប្រ​គួ​ត​ប្រ​ជេ​ង​សមា​ជីក​ព្រឹទ្ធ​ភា​តាំងពី​វ័យ​២៦​ឆ្នាំ​មក​ម្លោះ​។​តាម​ទម្លាប់​របស់​ជប៉ុន​ទាំង​នៅក្នុង​វិស័យ​ជំនួញ​ក៏ដូចជា ឆាកនយោបាយ កូនចៅ​តែ​តែង​ដើរ​តាម​កន្លង​អាជីព​របស់​ឪពុក ។​ដូច្នេះ​លោកស្រី​អាច​នឹង​ដើរ​តាម​ឪពុក​របស់ខ្លួន​ក្លាយទៅជា​មេដឹកនាំ​នាពេល​អ​នា​គត់​។​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​លោកស្រី​ផាក់​យុង​ហេ ក៏​ដើរ​តាម​កន្លង​ឪពុក​ក្លាយជា​មេដឹកនាំ​កូរ៉េខាងត្បូង​ផងដែរ​៕